លោក​ ណុប​ សំអាន​មេគយច្រក​ទំនប់រលក​និងលោក​ ផាត់ សំណាងអនុប្រ​ធានពួតដៃ​គ្នាប្រព្រឹត្ត​អំពើពុករ​លួយជិះ​សេះ​លែង​ដៃ

By | February 20, 2019

ប្រភពដែលស្និត​បានឲ្យ​ដឹងថា  លោក ផាត់ សំណាង  មាន​តួនាទី ជា​អនុប្រធាន  ក៏ពិតមែន តែ​គាត់ក្តាប់  អំណាចណែន​ពេញ ដៃក្នុង ការ​ឃុបឃិតបើកភ្លើង​ខៀវឲ្យ​ឈ្មួញ ទាំងតូចទាំង​ធំនាំចូល​ ទំនិញគេចពន្ធនិង  បង់ពន្ធ​មិន​គ្រប់ជាច្រើន ប្រភេទជា ពិសេស ទំនិញ​ខុសច្បាប់ដោយ ​មិនបានធ្វើការ​ត្រួតពិនិត្យឲ្យ​ស្របតាម  គោលការណ៍ប្រមូល​ពន្ធរដ្ធរបស់ ​ថ្នាក់លើ​នោះ ទេ​។ ក្រុម​ឈ្មួញ​ នាំចូល​ទំនិញ តាម​ទូកនិងតាម​កប៉ាល់  មក​ឡើង​នៅច្រក​កំពង់ផែទំនប់រល កបាន​ឲ្យ​ដឹងថាបច្ចុប្បន្ន ​លោក ផាត់ សំ ណាង  និង​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក  កំពុងតែ​ប្រើ​អំណាច គាប​យក លុយ​ពី​ពួកគាត់ស្រស់កាន់តែ​ច្រើន ឡើង ៗទៅតាម​ល្បិចកលរបស់ខ្លួន ដែលធ្លាប់ប្រើជាយូរឆ្នាំ មកហើយ​។

ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ  ប្រហែល ៣០​ភាគរយ កំពុង​ហូរ​ចូល  តាម​ច្រក ផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ  ដោយសារ​មានការ  សម្របសម្រួល គៃបំបាត់  ចំណូល​ពន្ធ ពី​មន្ត្រី​ជំនាញ  គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​នេះ ហើយ​គេ​ដឹងថា  អ្នក​ដែល​មាន មុខ  ចាត់ចែង ប្រមូល​ផលប្រយោជន៍  ពី​អំពើ​លួច​គេចពន្ធ យកទៅ​ច្រក​ហោ ប៉ៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន  ខ្លាំងជាងគេ គឺ​លោក  ផាត់ សំណាង ដែលមាន​តួនាទី​ជា  អនុប្រធាន ការិយាល័យ គយ​និង ​រដ្ឋាករ ប្រចាំ​ផែ​ ទំនប់រលក ទទួល​ផ្នែក ត្រួត ពិនិត្យ​។​

​ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ផាត់  សំណាង និង​លោក ណុប សំអាន  បាន​បង្ខំ​ឲ្យ​ពួកគាត់​បង់ លុយ​ក្រៅផ្លូវការ ឬ​រាប់​ក្បាល​រថយន្ត ដឹកជញ្ជូន​ទំនិញ ពី​ផែ​ទំនប់រលក យកលុយ​ដោយ​មិន​ចេញ​វិក្កយបត្រ នោះទេ​។ ទំនិញគេចពន្ធ ឬ​ទំនិញ បង់ពន្ធ​មិន​គ្រប់  ដែល​ឈ្មួញ សម្រុក​នាំចូល​តាម​ច្រក  ទំនប់រលក មានដូចជា​ស្ករស  ទំនិញ​ចាប់ហួយ  ស្រា​បៀរ សំបក​កង់​រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​។ ទំនិញ ដែល​នាំចូល តាម​ច្រក​នេះ  បង់ពន្ធ​ច្រើន​បំផុត ៣០​ភាគរយ  ក្រៅពីនោះ លោក ផាត់ សំណាង  ជួយ​គៃបន្លំ​ពន្ធ ដូចជា​បង់ពន្ធ ដោយ​ក្លែងភេទ​ទំនិញ  ឬ​បង្វែរ​ទៅ​បង់ថ្លៃ​បាយ ជាដើម​។​

​ ឈ្មួញ​ទាំងនោះ មានដូចជា  ឈ្មួញ​ឈ្មោះ តា​ធី ឈ្មួញ​ឈ្មោះ ចែ​រ៉ា ឈ្មួញ​ឈ្មោះ ចែ​រី ឈ្មួញ​ឈ្មោះ ណុប ឈ្មួញ​ឈ្មោះ កូ ឈ្មួញ​ឈ្មោះ សុខុម និង​ឈ្មួញ​ឈ្មោះ  ហួត ជាដើម ហើយ​ឈ្មួញ​ទាំងអស់នេះ  គឺជា​ឈ្មួញ ជើងចាស់  យូរ​ឆ្នាំ​មកហើយ​។ ដោយ ឡែក លោក ហាក់ ម៉ៅ បាន​ក្លាយជា អ្នកម៉ៅការ ដឹកទំនិញ​គេចពន្ធ ប្រចាំ​ច្រក ទំនប់រលក គ្មាន​នរណា ហ៊ាន​ប៉ះពាល់ ម្តងណា​ឡើយ​។ លោក ផាត់ សំណាង បាន​តម្រូវ​ឲ្យ​ឈ្មួញ បង់លុយ​ក្បាល​រថយន្ត ក្នុង​មួយគ្រឿង​ពី ៣០០​ទៅ ៥០០​ដុល្លារ ហើយក៏​មានការ បង់លុយ ​ក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាងតិច​ពី ៧០​ដុល្លារ​ឬ​ជាង ១០០​ដុល្លារ?។បឋម

Leave a Reply

Your email address will not be published. Required fields are marked *