លោក​ នូ សុវណ្ណា​ ប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថយ​ន្តផ្លូវជាតិលេខ​៧ស្រុកស្នួលប្រ​ព្រឹត្តអំពើពុ​ករ​លួយជា​ប្រព័​ន្ធ

By | May 26, 2020

អាស្រូវពុករលួយរបស់លោក នូ សុវណ្ណា  ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ​  ផ្លូវជាតិលេខ៧  ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រ ទេសសម្ងំ ស្ងា ត់ឈឹ ង។  ដូច្នេះហើយទើបមជ្ឈដ្ឋានខ្លះសង្ស័យថា អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជាប្រភពចំណូលរបស់លោក សេង​ ឈួន ផងដែរទើបលោក សេង ឈួន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីង ថ្លឹង រថ យន្តមានជ័យ​  ធ្វើអ្វីៗតាមអំពើចិត្តមិនចាត់វិធានការទប់ស្កាត់​ឡើយ។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណកា រ​នឹង​ដឹកជញ្ជូនខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា  ការដែលលោក  នូ សុវណ្ណា ប្រធា នស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ផងដែរ។ ប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក សាំង ប៊ុនថេន ទេនោះគឺលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ មិនហ៊ានប្រព្រឹត្តអំ ពើពុករលួយយ៉ាង ពេញទំ ហឹងដូ ចស ព្វថ្ងៃនេះឡើយ។ បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការនិងដឹកជញ្ជូន មិនគួរ បណ្តែ តបណ្តោ យតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធាន ស្ថានីយ៍ជ ញ្ជីងថ្លឹងរ ថយន្តមានជ័យ និងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជារឿងមិនអាចបិទបាំងបានឡើយ។

តាម​ការអះអាងពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិ  លេខ៧​ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិ នលើសទម្ងន់ក៏ត្រូវ បង់លុយ២ម៉ឺនរៀល មិន អាចតវ៉ាបានទេ។ ចំណែករថយន្ត ដែលផ្ទុកលើស ទម្ងន់ចាប់ពីមួ យតោនដល់៥ តោនត្រូវបង់លុ យក្នុងមួយគ្រឿ ងចាប់ ពី៣ម៉ឺន រៀលឡើងទៅតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ​ និងបក្ខពួក។ ជាងនេះទៅទៀត លោក នូ សុវណ្ណា ឃុបឃិតឲ្យឈ្មួញ ប្រើប្រាស់រថយន្តធុ នធំផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់មុខ ស្ថានីយ៍ ដោយមិ នបា ច់ចូលថ្លឹងឡើយឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់។បឋម

Leave a Reply

Your email address will not be published. Required fields are marked *