លោក​ ប៊ុន ផេង ​អភិបាលស្រុកខ្សាច់ក​ណ្តាលឃុបឃិ​តឲ្យឈ្មួញចា​ក់ដីលុបបឹង​ធម្មជាតិ​សាធារណៈ​របស់រដ្ឋ​មាន​តម្លៃរាប់​លានដុល្លារ​លក់ឲ​ឈ្មួញជា​កម្មសិ​ទ្ធិ?

By | March 30, 2020

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា  អ្នកទិញដីបឹងហើយចាក់ដីលុប នោះមានឈ្មោះ  ពោច សួរ ដោយមាន ការឃុបឃិត ជា ប្រព័ន្ធ ពីសំណាក់ប្រធានភូមិមេឃុំ  និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល។  ប្រជាពលរដ្ឋបានឲ្យដឹង ទៀតថា បឹង ដែ លឈ្មួញចាក់ដីលុបនោះជាប្រភព ទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិអន្លង់  និងភូមិបឹងក្រចាប់ជើង ប្រើប្រាស់ ប្រចាំ ថ្ងៃក៏ ដូចជាប្រកបរបរកសិកម្មផ្សេងៗ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាល ខេត្ត កណ្តា ល ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋក្នុងភូមិអន្លង់  និងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល បានអំពាវនាវឲ្យលោក គង់  សោភ័ណ្ឌ អភិបាលខេត្តកណ្តាល  ចាត់វិធានការទប់ស្កាត់ករណីលោក  ប៊ុន ផេង អភិបាលស្រុកខ្សាច់ កណ្តាល ឃុបឃិត ឲ្យឈ្មួញ ចាក់ដីលុបបឹងធម្មជាតិក្នុងមូលដ្ឋានពួកគា ត់ជាបន្ទាន់។ ដោយហេតុថា ករណីលោក ប៊ុន ផេង អភិបា លស្រុក ខ្សា ច់កណ្តាល ឃុបឃិតឲ្យឈ្មួញ ចាក់ដីលុបបឹងធម្ម ជាតិសាធារណៈរ បស់រដ្ឋដែលមាន តម្លៃរាប់លានដុល្លា រនោះកំពុងធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងភូមិអន្លង់ និងភូមិបឹងក្រចាប់ជើង បានឲ្យដឹងថា ប្រសិនបើគ្មានកា រឃុបឃិតបើកដៃ ពីសំណាក់មេឃុំព្រែ ក តាមា ក់ និងលោ ក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល គឺគ្មានឈ្មួញណាអា ចចាក់ដីលុបបឹងធម្ម ជាតិយកធ្វើជាកម្មសិ ទ្ធតា មអំពើចិត្តបានឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា បឹងធម្មជាតិក្នុងមូលដ្ឋានពួកគាត់ពីមុនមានទំហំ៣ទៅ៤ហិកតា ប៉ុន្តែ បច្ចុប្បន្នចេះតែរួមតូចទៅៗ ព្រោះមានឈ្មួ ញចាក់ដីលុប យកធ្វើជាកម្ម សិទ្ធិយ៉ាងស្រួ លព្រោះមាន ការឃុបឃិត បើកដៃពីសំ ណាក់ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ដែលល្បីល្បាញខាងពុករលួយ។ ហេតុនេះលោក គង់ សោភ័ ណ្ឌ  អភិបាលខេត្តកណ្តាល គួរពិនិត្យឡើងវិញជាបន្ទាន់ និងចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពកុំឲ្យលោក ប៊ុន ផេង អ ភិបាលស្រុកខ្សាច់កណ្តាល ធ្វើអ្វីតាមអំពើចិត្តទៀត។បឋម

Leave a Reply

Your email address will not be published. Required fields are marked *