លោក ​ឈួន ហៃ​ ប្រធានសាខាគ​យខេត្តកំពង់​ស្ពឺមានជំនា​ញខាងប្រព្រឹ​ត្តអំពើពុករ​លួយលោ​ក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជារក្សា​ភាពស្ងៀម​ស្ងាត់

By | October 31, 2020

ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ​ប្រធានសាខាគយខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ប៉ុស្តិ៍ជជុះនៅ ខាងមុខស្នាក់ ការសាខា គយ ខេត្ត កំពង់ស្ពឺ គឺជាប្រភពចំណូល ដ៏សំខាន់របស់លោក ឈួន ហៃ  ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលល្បី ល្បាញ ខាង ពុករលួយផងដែរ។  ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែត បណ្តោយ តទៅទៀ តទេព្រោះ បច្ចុប្បន្នលោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុក រលួយ យ៉ាងសុខស្រួលតែម្តង។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបា នគេដឹងថា​ ជាបង្អែកដ៏ក្រា ស់ឃ្មឹករបស់លោក ឈួន ហៃ ​ ប្រធានសាខាគយខេត្តកំពង់ស្ពឺ  ហើយបើកដៃឲ្យលោក ឈួន ហៃ ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ស្ពឺ  មួយចំនួនបានឲ្យដឹងថា លោក ឈួន ហៃ ​ប្រធាន សាខាគ យខេត្ត កំព ង់ស្ពឺ ដែលមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែប្រើអំណាចប្រមូលលុយ លើតុក្រោមតុតា មរបៀបពុករលួ យយ៉ាងសុខស្រួលដដែល។ ប្រភពបានឲ្យដឹងទៀតថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកនោះទេ។

តាមការអះអាងរបស់ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុថ្លៃបាយទឹកតាមការកំណត់របស់លោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកនោះទេ។ ផ្ទុយទៅវិញឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ ទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនា ក់ទំនងជិតស្និទ្ធ ជាមួយលោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ ជាក់ស្តែងចាត់តាំងពីលោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះគឺលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូណទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់។មានត

Leave a Reply

Your email address will not be published. Required fields are marked *