លោក ​ឡាយ ​វិសិដ្ឋ ​ជាមេខ្លោង​នៅពីក្រោយប​ទល្មើសព្រៃ​ឈើនិងបទ​ល្មើសនេសា​ទលោ​ក វេង ​សាខុនរដ្ឋម​ន្ត្រី​ក្រសួងកសិកម្មនិងលោក​ កែវ អូម៉ាលី​ស្សរក្សា​ភាព​ស្ងៀមស្ងា​ត់

By | February 4, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ឡាយ វិសិដ្ឋ បាន​ឲ្យ​ដឹងថា  ការដែល​បទល្មើស​នេសាទ​ក្នុង ​តំបន់​បឹង​ទន្លេ សាប  នៃ​ស្រុក​បាកាន  ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង  កើតឡើង​យ៉ាង​រាលដាល​ ក៏មាន​ការឃុបឃិត​បើក ដៃ​ពី ​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​ផងដែរ ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅ ដោយ ​រលូន​។ ប្រសិនបើ​គ្មាន​លោក ឡាយ វិសិដ្ឋ ជា​មេខ្លោង​ធំ​ទេនោះ​គឺ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ និង​លោក លឹម សុក្រឹត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​បាន​ដែល​ស្និទ្ធ​នឹង​លោក ឡាយ វិសិដ្ឋ បានបញ្ជាក់​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ឡាយ វិសិដ្ឋ ដូច្នេះហើយ​ទើប​ពួកគេ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ប្រមូល​លុយ​បង់​ឲ្យ​មេៗ​នៅ​ខាងលើ​តាម​ការកំណត់​

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ គឺជា​មេខ្លោង​ធំ​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​ក្នុង​ខេត្តពោធិ៍សាត់​។ មន្ត្រី​ស្និទ្ធ​នឹង​លោក ឡាយ វិសិដ្ឋ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ឡាយ វិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម ទើប​ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​។ មានការ​បង្ហើប​ឲ្យ​ដឹងថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល សុទ្ធតែជា​ខ្នងបង្អែក​រឹងមាំ​របស់លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ដូចជា មេ​ឈ្មួញ តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​មេ​ឈ្មួញ ង៉ូ​វ ទី ជាដើម​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ ប៉ុន្តែ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ជា​ប្រភព​ចំណូល​របស់លោក ឡាយ វិសិដ្ឋ ជា​យូរ​មកហើយ​ទើប​លោក ឡាយ វិសិដ្ឋ មិន​ចាត់វិធានការ​បង្ក្រាប​ហើយ​មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់។បឋម

Leave a Reply

Your email address will not be published. Required fields are marked *