អំពើពុក​រលួយលោ​ក ជូ កុល្លា ​ប្រធានមន្ទីរសាធា​រណការខេត្តកំព​ង់ធំលោក​ ស៊ុន ចាន់ថុ​ល​ រដ្ឋមន្ត្រីក្រ​សួងសាធារណការនិងដឹកជ​ញ្ជូននិងលោក ​សេង ឈួនមេ​ជញ្ជីងថ្លឹងរ​ថយន្តទូ​ទាំង​ប្រទេសគួរពិ​និត្យឡើងវិ​ញ

By | October 29, 2020

ប្រភពស្និទ្ធនឹងលោក ជូ កុល្លា​  ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ  បានឲ្យដឹងថា បើគ្មានការបើកដៃពី សំណាក់លោក ជូ កុល្លា  ទេនោះគឺលោក ផន ម៉ៅ ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តប្រាសាទ មិនហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរ បស់ខ្លួននោះ ឡើយ។ ប្រភពបានបញ្ជាក់ទៀតថា  លោក ជូ កុល្លា​ ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ អាងមានឪពុកក្មេកជាមន្ត្រីធំ នៅក្រ សួងការពារជាតិ ដែលជាបង្អែកដ៏រឹងមាំទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន  ក៏ដូចជាលោក សេង ឈួន​មេជញ្ជីង ថ្លឹងរថយន្តទូទាំងប្រទេស​ គួរពិនិត្យឡើងវិញអំពីបញ្ហានេះព្រោះ អំពើពុករលួយយ៉ាងរាលដាលរបស់លោក ជូ កុល្លា​ ប្រធានមន្ទីរសាធារណការ ខេត្ត កំពង់ធំ ជារឿងដែលមិនអាចបិទបាំងបាន។

បើតាម​ការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ  បានឲ្យដឹងថា បច្ចុប្បន្នស្ថាប័នមន្ទី រសាធារណ ការខេត្តកំពង់ធំ ស្ទើរតែក្លាយ ទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់ លោក ជូ កុល្លា​ ប្រធានមន្ទីរសា ធារណការខេត្ត កំពង់ធំ និងបក្ខពួកទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរឿង អាស្រូវពុករលួយរបស់លោក ជូ កុល្លា​ ប្រធានមន្ទីរសា ធារណការខេត្តកំពង់ធំ  ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន សម្ងំស្ងាត់ឈឹងតែម្តង។ ដូច្នេះហើយទើបលោក ជូ កុល្លា បើកដៃឲ្យលោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងងងើល។

ថ្មីៗនេះរឿងអាស្រូវពុករលួ យពេញបន្ទុករបស់លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តប្រាសាទ  ផ្លូវជាតិលេខ៦ ភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ  ស្រុកសន្ទុក​ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការខេត្តកំពង់ធំ លាតត្រដាង យ៉ាងច្បាស់ក្រឡែត។​ បន្ទាប់មកម្ចាស់រថយន្តដឹក ជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៦  ស្រុកសន្ទុក ខេត្តកំពង់ធំ បាន បិទ ផ្លូវតវ៉ា ប្រឆាំងអំពើពុករលួយរបស់លោក  ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរ ថយន្តបា្រសាទ ដែល គាបយ កលុយពី ពួក គេច្រើ នហួសហេតុ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង  ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនទាន់ចាត់វិធានការទៅលើលោក ផន ម៉ៅ នៅឡើយទេ។​មានត

Leave a Reply

Your email address will not be published. Required fields are marked *