ឈើខុ​សច្បាប់ជា​ច្រើនម៉ែត្រគូប​នៅក្បែរក្រុម​ហ៊ុន SK​ (ឥណ្ឌា )​សមត្ថកិច្ចចម្រុះ​ចាប់ឈើ​​បា​នតិចតួចបំផុ​​តស្ទើរ​តែហ្នឹ​ង​អត់, ​មិនឲ្យអ្ន​កកាសែ​ត​ចូលថតគំនរ​ឈើជា​ឆ្នាំង​​បាយ

By | October 26, 2018

កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ រឹបអូស​ឈើ​រាប់រយ​ម៉ែត្រគូប​នៅក្បែរ​ ក្រុមហ៊ុន “SK ឥណ្ឌា​ ” ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី ​តំបន់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​២ ខេត្តស្ទឹងត្រែង  យកមក​លាក់ទុក​នៅក្បែ​រ​ក្រុមហ៊ុន​ មួយ​នេះ​។ ប្រតិបត្តិការ​នេះ  បានធ្វើ​ ឡើង​កាល ពី​ថ្ងៃ ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​៣  ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី  ដឹកនាំ​កម្លាំង​ដោយ​ លោក ជា ពេ ជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត  ដែលជា​ការកត់សម្គាល់ គឺ​ប្រតិបត្តិការ​របស់​ សមត្ថ​កិច្ច ធ្វើឡើង​ក្រោយ​ សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ភាពមិនប្រក្រតី ចំពោះ​ការ​លាក់ទុក​ឈើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​។​

​ សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រណីតៗ​គ្រប់​ប្រភេទ មានដូចជា ឈើ​ប្រភេទ សុ​ក្រម កកោះ និង​ធ្នង់ អា​ឃ្លុំ​សម្រេច មាន​ប្រវែង ០.៥០​ម៉ែត្រ​, ០.៦០​ម៉ែត្រ​, ០.៨០​ម៉ែត្រ​, ១.០០​ម៉ែត្រ ទៅ​១.២០​ម៉ែត្រ និង​មាន​មុខកាត់​ចម្រុះ​ចាប់ពី ២០, ៣០, ៤០​ឃ្លុំ ដ៏​ច្រើនសន្ធឹក​សន្ធាប់​រាប់ពាន់​កំណាត់ រាប់រយ​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​យកមក​ស្តុក​លាក់ទុក​យ៉ាង​ស្ងៀមស្ងាត់ នៅត្រង់ចំណុច​ដី​សង្គមកិច្ច នៅ​មិន​ឆ្ងាយ​ពី​ដី​ក្រុមហ៊ុន “SK ឥណ្ឌា​” ប្រមាណ​តែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បានប្រាប់​អ្នកសារព័ត៌មាន​ថា ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ទិញ និង​ដឹកជញ្ជូន​ចេញពី​ម្តុំ​ព្រៃ​ធម្មជាតិ ខាងជើង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ប៉ុន្មាន​ខែ​មុននេះ តាម​គោយន្ត​កន្ត្រៃ​មក​ស្តុក​ទុក​ក្បែរ​ដី​ក្រុមហ៊ុន សង្ស័យ​រង់ចាំ​ឱកាសល្អ​ដាក់​បន្លំ​ជាមួយ​ឈើ​ក្រុមហ៊ុន​ចាស់ ដែល​បម្រុង​នាំចេញ បន្ទាប់ពី​ទទួលបាន​ច្បាប់​អនុញ្ញាត (PC) រួចហើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជា​បន្តបន្ទាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ជាការ​កត់សម្គាល់​រប​ស់​អ្នកសារព័ត៌មាន អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខាងលើនេះ គេ​សង្កេតឃើញ​អ្នក​រត់ការ​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រុស (​ជា​អ្នកភូមិ​ក្របី​ជ្រុំ​) រត់​ខ្វែងដៃខ្វែងជើង​រត់​ធ្វើ PC នៅ​ភ្នំពេញ ដើម្បី​បំពេញ​តាម​តម្រូវការ​ច្បាប់​ធ្វើ​អាជីវកម្ម​យក​ឈើ​ខុសច្បាប់​ឲ្យ​ក្លាយជា​ស្របច្បាប់ បំណង​យកចេញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន “SK ឥណ្ឌា​” ព្រមទាំង​ការស្តា​របាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ជាដើម​។​

​ កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​រឹបអូស​ឈើ​ទាំងនេះ ដោយ​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូលទៅ​ផ្តិត​យក​រូបភាព​ឡើយ​។ បញ្ហា​នេះ ត្រូវបាន​ចោទ​ជា​សំណួរ​ថា តើ​មូល​ហេតុអ្វី​បានជា​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ទៅយក​ព័ត៌មាន ដែលមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា ទៅជា​មួយ​ផងដែរ​? ឬ​សង្ស័យ​ខ្លាច​បាត់​ផល​ប្រ​យោធ​ន៍​ធំ​?បឋម

Leave a Reply

Your email address will not be published. Required fields are marked *