ឈ្មួញធំជើងខ្លាំង​ឈ្មោះ ហូវ ជី​វ៉ៃ និង ណាប់ ​វណ្ណៈសម្រុកបំផ្លាញ​ព្រៃឈើនៅខេ​ត្តរតន​គិរីជា​ច្រើនឆ្នាំម​ក​ហើយ

By | November 1, 2018

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស  ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា  ព្រៃឈើ​ដែល​នៅ​សេសសល់​ តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ  ចៀស​មិន​ផុតពី ​សេចក្ដី​វិនាស​ដោយ សារ​ស្នាដៃ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ នោះទេ​។  ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ  ហូ​វ ជី​វ៉ៃ បាន​ប្រើប្រាស់​ឈ្មោះ​ លោក គឹម រស្មី  មេបញ្ជាការ​អាវុធហត្ថ​ខេត្តរ តនគិរី និង​ប្រើ​ឈ្មោះ លោក  ថង សាវុន អភិបាលខេត្ត​រតនគិរី  ដើម្បី​ការពារ​សក ម្មភាព ​រប​ស់​ខ្លួន​ក្នុង​ការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ដោយសារ​ដឹងថា មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​រូបនេះ​ឡើយ ហើយ​បែរជា​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ​ម្នាក់នេះ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ ហូ​វ ជី​វ៉ៃ បាន​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ក៏​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​គឃ្លើន​ផងដែរ​។ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង ណាប់ វណ្ណៈ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ឡើយ​។

ចំណែក​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មេ​ឈ្មួញ ណាប់ វណ្ណៈ បាន​យក​ឥទ្ធិពល​នៃ​អំណាច​របស់លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ មន្ត្រី​អាវុធហត្ថ​នៅក្នុង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តរតនគិរី មួយចំនួន​បានលើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង ណាប់ វណ្ណៈ ព្រមទាំង​បក្ខពួក​ឈ្មោះ ស៊ី​នឿន មិន​ហ៊ាន​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃនេះ​ទេ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *