ឈ្មោះ​ ចែរឿន​មេឈ្មួញជើង​ខ្លាំងដឹកជញ្ជូន​ឈើតាមអំពើ​ចិត្តមន្ត្រីជំនាញ​និងសមត្ថ​កិច្ចពា​ក់​ព័ន្ធឃុបឃិត​អភិបាល​ខេត្តរក្សាភាពស្ងា​មស្ងា​ត់

By | May 18, 2019

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ឃុំ​ពូ​ជ្រៃ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​រឿន មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ក្រុម​ឈ្មួញ​ដែល​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ តំបន់​អភិរក្ស និង​ព្រៃ​សហគមន៍ ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ចែ​រឿន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ទើប​អាច​ប្រមូល​ទិញ​ឈើ​កែច្នៃ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​មួយចំនួន​មក​ទិញ​ឈើ​បន្ត​ពី​ឈ្មួញ​ឈ្មោះ ចែ​រឿន ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ផ្សេងៗ​ទៀតផង​ដែរ ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​រឿន បាន​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​ធំ​មួយ​នៅ​ខាងក្រោយ​ផ្ទះ​របស់គាត់ ហើយ​ដឹកជញ្ជូន​ឈើ​ចេញទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​របស់​ឈ្មួញ​ឈ្មោះ ចែ​រឿន មាន​របង​ខាងមុខ​បិទ​ជិត​ហើយ​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលទៅ​យកលុយ​ពី​ម្ចាស់​រោង​សិប្ប​កម្មនេះ​ជា​រៀងរាល់ខែ​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ បន្ទាប់មក​ឈ្មួញ​ឈ្មោះ ចែ​រឿន បាន​ដឹកឈើ​ពាក់កណ្ដាល​កែច្នៃ​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ក្នុង​ខេត្តមណ្ឌលគិរី ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។

​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​រឿន បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ពាក់កណ្ដាល​កែច្នៃ​ចូលទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​តាម​ដងផ្លូវ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈ្មោះ ចែ​រឿន បាន​អួតអាង​ប្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា យ៉ាង​ក្រអឺតក្រទម​ថា​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ខ្លួន​នោះទេ ព្រោះ​ខ្លួន​បង់លុយ​ប្រចាំខែ​ឲ្យ​មន្ត្រី​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួចទៅហើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បានចាត់ទុក​ឈ្មួញ​ឈ្មោះ ចែ​រឿន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន។បឋម

Leave a Reply

Your email address will not be published. Required fields are marked *