បទ​បញ្ជារបស់​លោក វ៉ី ​សំណាងអភិ​បាលខេត្តកំព​ង់ស្ពឺគឺជារឿងឥត​ន័យរោងម៉ា​ស៊ីន​អា​រឈើខ្នាត​យក្សជា​ច្រើន​កន្លែងកំពុងដំ​ណើរ​ការយ៉ាងរលូននៅ​តាមបណ្ដាស្រុក

By | October 29, 2018

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា  បទបញ្ជា​របស់លោក វ៉ី សំណាង  អភិបាលខេត្ត​កំពង់ស្ពឺ  ក្នុងការ​ទប់ស្កាត់​បទ ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ  នោះ​គឺ​កំពុង​ក្លាយទៅ ជា​រឿង​ឥតន័យ​ឥតប្រយោជន៍​អ្វី​ ទាំងអស់ ព្រោះ​បច្ចុ ប្បន្ន​រោង​ ម៉ាស៊ីន​អារឈើ​ច្រើន​កន្លែង​ ក្នុងភូមិ​ព្រៃខ្លា ភូមិ​ត្រាំ​កង់  ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ  ខេត្តកំពង់ស្ពឺ  នៅតែ​បន្ត ដំណើរ​ ការ​យ៉ាង​រលូន​ដដែល​។ ជាង នេះទៅទៀត​ឈ្មួញ​ធំៗ​ជាច្រើន​នាក់  ជាពិសេស​ឈ្មួញ​ឈ្មោះ  ណុប  ឌី នៅតែ​បន្ត ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​វាយតម្លៃថា បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គ្រាន់តែ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ ព្រោះ​រោង​ម៉ាស៊ីន​អារឈើ​ធំៗ​ច្រើន​កន្លែង​នៅតែ​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យ៉ាង​រលូន​ដដែល។

​ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តកំពង់ស្ពឺប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​។ បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​កើតឡើង​ក្រោយពេល​មាន​សេចក្ដីរាយការណ៍​ថា រោង​ម៉ាស៊ីន​អារឈើ​ដោយ​ប្រើ​ម៉ាស៊ីន​ខ្នាត​ធំ​ជាច្រើន​កន្លែង​កំពុងដំណើរការ​នៅ​ស្រុក​បសេដ្ឋ ក៏ដូចជា​នៅ​ស្រុក​ថ្ពង ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ក៏ប៉ុន្តែ​បទបញ្ជា​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គឺជា​រឿង​ឥតន័យ​ព្រោះ​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ជាច្រើន​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​នៅតាម​បណ្ដា​ស្រុក​ដូច​រៀបរាប់​ខាងលើ ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​ទាំងនោះ​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ទៅ​ថ្នាក់លើ​ជាប្រចាំ​។

បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ច្រើន​កន្លែង​ក្នុងស្រុក​បសេដ្ឋ ស្រុក​ថ្ពង ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ភ្នំស្រួច អាច​ដំណើរការ​យ៉ាង​រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ទេនោះ​គឺ​ម្ចាស់​រោង​ម៉ាស៊ីន​អារច្រៀក​ឈើ​ខ្នាត​ធំ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ នាពេល​កន្លងមក​គឺជា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​បទល្មើស​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *