មន្ត្រីធំៗ​ខេត្តរតនគិរីជា​អ្នកនៅពីក្រោ​យខ្នងមេឈ្មួញ​ ហូវ ជីវ៉ៃនិងណាប់​ វណ្ណៈដឹកជញ្ជូន​ឈើចេញ​ទៅ​លក់​ស្រុក​យួន​តាម​ផ្លូវទឹកនិង​ផ្លូវគោក

By | October 22, 2018

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ  បាន​ឲ្យ​ដឹងថា រយៈពេល ​ជាង​៣​ខែ​កន្លង ទៅនេះ​ ឈ្មួញ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ ណាប់ វណ្ណៈ  ហៅ​ណាក់​ក្បាល​ធំ បន្តសកម្មភាព​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយមាន​ការឃុបឃិត​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី អ៊ី​ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ផងដែរ​។ ចំណែក​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ និង​មេ​ឈ្មួញ ណាប់ វណ្ណៈ បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ឃុំ​ញ៉ា​ង ដោយ​ប្រើ​ម៉ូតូ​រាប់រយ​គ្រឿងក្នុង​មួយ​យប់ៗ​។ រហូតមកដល់​ពេលនេះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ ណាប់ វណ្ណៈ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី នោះទេ​ព្រោះ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​

 មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​រិះគន់ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​មេ​នគរបាល និង​មេ​អាវុធហត្ថ​ខេត្តរតនគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ក៏ដូចជា​ច្រករបៀង​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ ព្រោះ​សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះដែរ​។

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ដើមខែ​កក្កដា ឆ្នាំ​២០១៨ រហូតដល់​ពេលនេះ​ឈ្មួញ​២​នាក់​ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី គឺ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ គឺ​ដោយសារ​អាង​មាន​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ មិន​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃ​នេះឡើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *