មន្ត្រី​យោធាមាន​ឥទ្ធិពលម្នាក់​ឈ្មោះ កែវ សារ៉ា​ន់បានប្រើអំ​ណាចយក​គ្រឿងចក្រ​ចាក់ដី​លុប​បឹងធម្មជា​តិរប​ស់រដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងគ​ឃ្លើន

By | November 7, 2018

ប្រភពពី​មន្ត្រី​យោធា​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា ការដែល​លោក  កែវ សារ៉ាន់ អាចធ្វើ​សកម្មភាព​ចាក់ ដី​លុប​បឹង ​ធម្មជាតិ​របស់​រដ្ឋ​ក្នុងភូមិ​ចំការ​តែ  សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ  យក​ធ្វើជា​កម្មសិទ្ធិ​គឺ​ដោយ សារ​មានការ​ឃុប ឃិត​ជា​ប្រព័ន្ធ​។ ទោះជា​យ៉ាង ណា​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា  ឆ្នាំ​២០១៨ មន្ត្រី​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ  បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់លោក កែវ សារ៉ាន់ មិន​ឲ្យ​ឈូសឆាយ​ចាក់ដី​លុប​បឹង​តទៅទៀត​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មនោ​រម្យ គ្មាន​ជំនឿ​លើ​វិធានការ​របស់​មន្ត្រី​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ នោះឡើយ​។ ដោយហេតុថា​លោក កែវ សារ៉ាន់  ជា​មន្ត្រី​យោធា​ដែលមាន​ឥទ្ធិពល​ខ្លាំង​និង​មាន​ខ្នងបង្អែក​រឹងមាំ ដូច្នេះ​លោក កែវ សារ៉ាន់ អាច​បន្តសកម្មភាព​ចាក់ដី​លុប​បឹង​ធម្មជាតិ​ក្នុងភូមិ​ចំ ការ​តែ នាពេល​ឆាប់ៗ​ខាងមុខ​បន្តទៀត ​ជាមិនខាន​។ ប្រជាពលរដ្ឋ​បាន​អំពាវ នាវ​ដល់​ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចា ត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើ នេះ​ផង ព្រោះ​លោក  ស្វាយ សំ​អ៊ាង អភិ បាល ខេត្ត​មណ្ឌលគិរី និង​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កំពុង​សម្ងំស្ងៀម​

 ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​តែ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ កែវ សារ៉ាន់ បាន​ប្រើ​អំណាច​ប្រើ​គ្រឿងចក្រ​ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​សង្កាត់​មនោ​រម្យ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​បាន​លុង មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​មន្ត្រី​យោធា​ឈ្មោះ កែវ សារ៉ាន់ ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​កំរោល​នោះទេ​។ រីឯ​ប្រភព​ខ្លះទៀត​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​ចៅសង្កាត់​មនោ​រម្យ និង​អភិបាលក្រុង​សែន​មនោ​រម្យ ទើប​មន្ត្រី​យោធា​ឈ្មោះ កែវ សារ៉ាន់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំការ​តែ បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន​ខែ​កន្លងទៅនេះ​បឹង​ធម្មជាតិ​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវបាន​មន្ត្រី​យោធា គឺ​លោក កែវ សារ៉ាន់ ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចាក់ដី​លុប​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ទោះបី​សកម្មភាព​ចាក់ដី​លុប​បឹង​ធម្មជាតិ​ពី​សំណាក់​លោក កែវ សារ៉ាន់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ស្ទះផ្លូវ​ទឹក​ហូរ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ប្រភពពី​មន្ត្រី​យោធា​ដែល​ស្និទ្ធ​នឹង​លោក កែវ សារ៉ាន់ បាន​ឲ្យ​ដឹងថា​លោក កែវ សារ៉ាន់ បម្រុង​យក​ដី​នោះ​ពុះ​ជា​ដីឡូត៍​លក់​ព្រោះ​ទីតាំង​ដី​ខាងលើ​កំពុងមាន​តម្លៃ​ខ្ពស់ ហើយ​ផ្លូវ​ក្រវាត់ក្រុង​សែន​មនោ​រម្យ ទើបតែ​សាងសង់​រួចរាល់​កាលពីពេល​ថ្មីៗ​នេះ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *