មេគយ​ខេត្តសៀមរាប​ លោក​ សុខ ​​សុដារ៉ានិ​ងលោក​ ម៉ៅ សាមឿន​ឃុបឃិតគ្នា​ប្រព្រឹត្តអំពើពុ​ករលួយច្រើនរូ​បភា​ព

By | May 18, 2019

ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​យួន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ចូលទៅ​ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ទេនោះ​គឺ​លោក ម៉ៅ សាមឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ម៉ៅ សាមឿន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដូចជា​គ្រឿងសំណង់ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ជាដើម ចូលទៅ​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តសៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ជាក់ស្ដែង​ក្នុងខណៈដែល​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ហើយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម មក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ការដែល​លោក ម៉ៅ សាមឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​ពួក ចូលទៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​លើផ្លូវ​ជាតិ​លេខ​៦ ស្រុក​ពួក គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប តែងតែ​ប្រើ​ឈ្មោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក៏ដូចជា​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ជាន់ខ្ពស់​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ជាប្រចាំ​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ច្រកព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​ទំនាក់ទំនង​ជាមួយ​លោក ម៉ៅ សាមឿន ជាមុន​ទើប​អាច​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។​បឋម

Leave a Reply

Your email address will not be published. Required fields are marked *