មេឈ្មួញ​ឈើជើងខ្លាំង​ សឹង សំអុ​លបន្តកាប់បំ​ផ្លាញព្រៃ​ឈើខេត្តមណ្ឌល​គិរីសមត្ថកិច្ច​ខេត្ត​មិនហ៊ានប​ង្រ្កាប​​ព្រោះជាឆ្នាំ​ងបា​យ

By | November 6, 2018

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  បើទោះបី​ក្នុង​ ទីតាំង​ដី​សម្បទាន​ សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់  របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់ ​ឈើ​សម្រាប់​កាប់​ ធ្វើ​អាជី វកម្ម​បន្ត ទៀត​ក៏ដោយ ក៏​ឈ្មួញ​ម្នាក់នេះ​ ព្រមទាំង​បក្ខពួក​នៅតែ​បន្ត​ កាន់​ឈើ​ក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ កន្លងមក​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅលើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សឹង សំអុល គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ​មាន​ខ្នងបង្អែក​រឹងមាំ​គេចផុត​ពី​សំណាញ់​ច្បាប់​ ។ ក្នុងនោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ប្រហែល​ទទួលបាន​ផលប្រយោជន៍​មួយផ្នែក​ណា​នោះ​ពី​មេ​ឈ្មួញ សឹង សំអុល ទើប​ទុក​ឲ្យ​មេ​ឈ្មួញ​ម្នាក់នេះ​ព្រមទាំង​បក្ខពួក​បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូបនេះ​ឡើយ​។ ចំណែក​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ​នោះទេ ព្រោះ​មេ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាក់ស្ដែង​សូម្បីតែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះដែរ​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​ជាម​ន្ត្រី​អាវុធហត្ថ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ សឹង សំអុល បាន​អួតអាង​ជា​សាធារណៈ​អំពី​ឈ្មោះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែលជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់ខ្លួន ហើយ​ថែមទាំង​ប្រើ​អំណាច​គំរាមកំហែង​អ្នកសារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​សកម្មភាព​របស់ខ្លួន​ទៀតផង​។ បញ្ហា​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា ទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់នេះ​នៅតែ​បន្ត​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បើទោះបី​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ឈ្មួញ​ម្នាក់នេះ​ព្រមទាំង​បក្ខពួក​នៅតែ​បន្ត​កាន់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ កន្លងមក​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅលើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សឹង សំអុល គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ​មាន​ខ្នងបង្អែក​រឹងមាំ​គេចផុត​ពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ក្នុងនោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ប្រហែល​ទទួលបាន​ផលប្រយោជន៍​មួយផ្នែក​ណា​នោះ​ពី​មេ​ឈ្មួញ សឹង សំអុល ទើប​ទុក​ឲ្យ​មេ​ឈ្មួញ​ម្នាក់នេះ​ព្រមទាំង​បក្ខពួក​បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុលដែរ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *