លោកនង​ សុខុមមេ​គយ​ច្រកបាវិ​ត​​​បើ​​ក​ដៃ​ឲ្យឈ្មួ​ញ​​នាំចូ​លទំ​និ​​ញគេច​​ព​ន្ធពេ​​​​ញប​ន្ទុក?

By | February 14, 2020

ស្វាយរៀង៖ប្រ​ភពពី​សមត្ថកិច្ច​ពា​ក់​ព័​ន្ធ​នៅក្នុង​ខេត្តស្វាយរៀងបាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​ទំនិញដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​​ច្រកទ្វារ​អន្តរជាតិ​បាវិតគឺ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ។ហើយ​ក្រៅពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​យ៉ាង​ សុខ​ស្រួល​ជាមួយ​លោកនង សុខុមមេ​គយ​ច្រក​បាវិត។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងៗ​ពី​៥​លាន​រៀល​ទៅ​៧​លាន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ទន្ទឹមនឹងនេះ​លោក នង សុខុម មេ​គយ​ច្រក​បាវិតក៏បាន​ឃុបឃិត​ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត ក្នុងការ​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ!​។ ដូច្នេះ​លោកឱម យ៉ិនទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយមិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោកនង សុខុម មេ​គយ​ច្រក​បាវិត តទៅទៀត​ទេ​។ព្រោះ​ចាប់តាំងឡើងកាន់តំណែងពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​គឺ​លោកនង សុខុមនិង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ។ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​នេះ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាទំនិញគេចពន្ធ​ដែល​បង្កប់​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ក៏ដូចជាទំនិញគេចពន្ធ​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ពី​ទឹកដី​វៀតណាម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាវិតគឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោកនង សុខុមនិង​បក្ខពួក​។ អំពើពុករលួយ​របស់​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តស្វាយរៀង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក នង សុខុម បាន​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​លោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាការដែល​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាវិត អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាក​រ​កម្ពុជាចាំ​ជួយ​ការពារ​។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើសារពត៌មានយើងមិនអាចទាក់ទង​លោកនងសុខុមមេ​គយច្រកបាវិតបានទេព្រោះតេចូលជាច្រើនដងតែមិនលើកទូរស័ព្ទព្រឹកនេះ។​គួររម្លឹកថាលោកមេគយខេត្តស្វាយរៀងគឺលោកខៀវសារឿនបានអោយឈ្មួញវៀតណាមដឹកកាកសំណល់២ឡានយីឌុបចូលទឹកដីកម្ពុជានៅចំណុចច្រក(សាលាក្រុង-កីមៀ)ក្រុងបាវិត​ខេត្តស្វាយរៀងខ​ណៈនេះរថយន្តខា​ងខ្មែរសាងកា​កសំណល់ទាំ​ងនេះចេញពីឡានវៀតណាម នៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៨ បម្រុងឡើងដឹកមកកាន់ រាជធានីភ្នំពេញ ។កាកសំណល់ទាំង​នេះគេប្រើរូបភាពប​ន្លំថាដឹកចេញពីដេ​ប៉ូមានច្បាប់​ប្រមូល​​ទិញ​អេតចាយក្នុងស្រុករបស់ឈ្មោះចែសីលា នៅក្រុងបាវិត។បន្ទាប់ពីគេរត់ការអោយលុយខាងជំនាញគយ។ពិសេស​លោកខៀវសារឿនប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទើបប្រព្រឹត្តទៅដោយរលូនបាន៕

Leave a Reply

Your email address will not be published. Required fields are marked *