លោក​ កង សៅគុណ​មេបញ្ជាកា​រអាវុធហត្ថ​ខេត្តព្រះវិហា​រស៊ីដាច់លុ​យថ្នាក់លើឧ​បត្ថម្ភ​ដ​ល់អង្គភាព​(ខ26-2)​ ចំនួន៨០​លានរៀល​ខ្លាំងមែ​ន?

By | September 18, 2018

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង ​ខេត្តព្រះវិហារ បានលើកឡើង​ទៀតថា  ជា​ញឹកញាប់​លោក កង សៅ​គុណ  បាន​គំរាម កំហែង​ មេបញ្ជាការរង​របស់ខ្លួន​រហូតដល់ ​យុទ្ធជន​ដោយ​ប្រមាថ​ចាប់​ដាក់ គុក​ឬ​កាត់ឈ្មោះ​ចោល​ជា ដើម​ ​។ទន្ទឹមនឹងនេះ​កន្លងមក​លោក កង សៅ​គុណ ចាប់​រថយន្ត​ដឹកឈើ​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទារលុយ​ចំនួន​៦​លាន​រៀល​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​វិញ​។ ជាងនេះទៅទៀត​សម្រាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្តព្រះវិហារ ត្រូវបាន​លោក កង សៅ​គុណ គាប​យកលុយ​ក្នុង​មួយគ្រឿង​ចំនួន​៥០០​ដុល្លារ?​ទៀតផង ហើយ​រថយន្ត​យី​ឌុប​ដឹកឈើ​ឆ្លងកាត់​ខេត្ត​ត្រូវ​បង់​មួយ​រថយន្ត​១៥០​ដុល្លារ​ទៀតផង?​។

​ដោយសារ​អត់ធ្មត់​នឹង​ទង្វើ​របស់លោក កង សៅ​គុណ តទៅទៀត​លែង​បាន​ទើប​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ មួយចំនួន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក កង សៅ​គុណ ជា​សាធារណៈ​តែម្តង​។ ទង្វើ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​លោក កង សៅ​គុណ បាន​ចាត់តាំង​ឲ្យ​ប្អូនប្រុស​របស់ខ្លួន​ឈ្មោះ កង ពុទ្ធា ជា​អ្នក​ចាំ​យកលុយ​ពី​រថយន្ត​ដឹកឈើ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ​ជាប់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ហើយ​បក្ខពួក​របស់លោក កង សៅ​គុណ ម្នាក់ទៀត​ឈ្មោះ ចាន់ សី ជា​អ្នក​ចាំ​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​ពី​ចំណុច​ស្នាក់ការ​សន្តិសុខ​តំបន់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ ឥឡូវនេះ​រឿងអាស្រូវ​របស់លោក កង សៅ​គុណ ត្រូវបាន​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹងឮ​រួចទៅហើយ ដូច្នេះ​សង្ឃឹមថា​លោក កង សៅ​គុណ មិនអាច​ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ឡើយ​។

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តព្រះវិហារ មួយចំនួន​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ដឹងឮ​ដល់​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ហើយ​។ មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក កង សៅ​គុណ ប្រើ​អំណាច​គាបសង្កត់​ធ្វើបាប​កូនចៅ​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។ ក្នុងនោះ​ករណី​លោក កង សៅ​គុណ ស៊ីដាច់​លុយ​ដែល​ថ្នាក់លើ​ឧបត្ថម្ភ​ដល់​អង្គភាព​(​ខ​26-2) ចំនួន​៨០​លាន​រៀល​កាលពី​មុនពេល​បោះឆ្នោត​គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​លោក កង សៅ​គុណ ត្រូវ​យកលុយ​ទាំង​នោះមក​ចែកចាយ​ដល់​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តព្រះវិហារ ឲ្យ​បាន​ឆាប់​បំផុត​។

បើតាម​ការអះអាង​រប​ស់​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានលើកឡើង​ទៀតថា ក្រៅពី​ពាក់ព័ន្ធ​រឿងរ៉ាវ​ស៊ីដាច់​លុយ​៨០​លាន​រៀល​គឺ​លោក កង សៅ​គុណ មេបញ្ជាការ​អាវុធហត្ថ​ខេត្តព្រះវិហារ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ទង្វើ​មិន​ប្រក្រតី​ជាច្រើន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក កង សៅ​គុណ ជាបន្ទាន់​ដើម្បី​ព្រមាន​ដល់​មន្ត្រី​អាវុធហត្ថ​តាម​បណ្ដា​ខេត្ត​ដទៃទៀត​ផងដែរ​។ រឿងអាស្រូវ​របស់លោក កង សៅ​គុណ មានដូចជា​យក​ដី​អង្គភាព​មួយផ្នែក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដូចជា ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង​ដី​ស្នាក់ការ​នៅ​កំពង់​ស្រឡៅ​ជាដើម​។ ជាងនេះទៅទៀត​លោក កង សៅ​គុណ បាន​តម្រូវ​ឲ្យ​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​តាម​បណ្ដា​ក្រុង​-​ស្រុក​នានា​កាត់​ប្រាក់ខែ​ក្នុង​មួយខែ​៥០​ម៉ឺន​រៀល​ដើម្បី​ធ្វើ​អគារ​ថ្ម​នៅតាម​បណ្ដា​ក្រុង​-​ស្រុក ហើយ​អួតអាង​ថា​ខ្លួន​ជា​អ្នក​កសាង​ទៅវិញុ?​។(មានតភាគ)

Leave a Reply

Your email address will not be published. Required fields are marked *