លោក​ ណុប សំអាន​មេគយច្រកទំ​នប់រលកឃុបឃិ​តឲ្យឈ្មួ​ញធំៗនាំចូល​ទំនិញគេ​ចពន្ធ​ប្រេងសាំង​គេចពន្ធ​ទំនិញ​បង់ពន្ធមិន​គ្រប់និង​ទំនិ​ញខុស​ច្បាប់

By | March 13, 2020

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ​ច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុ​ករលួយដោយគ្មានញញើតអ្វីទាំងអ​ស់ព្រោះ​អាងមាន​ខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធាន​ការិ​យា​ល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗ​នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិ​ញខុ​សច្បាប់យ៉ាងគំហុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ទន្ទឹមនឹងនេះលោក ណុប សំអាន ប្រធាន​ការិយាល័យគយច្រកទំនប់រលក គាបសង្កត់យកលុ​យលើតុក្រោមតុពី​ក្រុមឈ្មួញនិងក្រុម​អាជីវករតូចតាចតា​មរបៀប​ពុករលួ​យដោយគ្មានញញើតអ្វីឡើយ ព្រោះមានការឃុបឃិតជាប្រព័ន្ធ។

ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា ការដែលលោក ណុប សំអាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីមេគយធំៗក្នុងខេត្តព្រះសីហនុ ក៏ដូចជាពីសំណាក់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម ជាមេគយធំ ដើម្បីបិទបាំងទង្វើមិន​ប្រក្រតីនិងអំពើពុករលួ​យរបស់ខ្លួនយ៉ាងសុខ​ស្រួលដោយប្រើអំណា​ចគា​បសង្កត់ទៅលើឈ្មួ​ញនិងអាជីវករតូចតាចកាន់តែខ្លាំងឡើងៗ។ ចំណែកឈ្មួញធំៗដូចជាឈ្មួញឈ្មោះ វិចិត្រ និង​ឈ្មួញច្រើននាក់ទៀតត្រូវបានលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យនាំចូល​ទំនិញគេចពន្ធ ទំនិ​ញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ ទំនិញខុសច្បាប់តាមអំពើចិត្ត ហើយមានការបែង​ចែកផលប្រយោជ​ន៍យ៉ាងរលូន។

មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា នៅអំឡុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២០ នេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកឃុ​បឃិត​គ្នាប្រព្រឹ​ត្តអំពើ​ពុករលួ​យជា​មួយ​ឈ្មួញធំៗកាន់តែខ្លាំងឡើងៗ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយនិងមេគយធំៗ ក្នុងខេត្តព្រះសីហនុ ជាអ្នក​សម្របសម្រួលឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹ​ងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់​បើកការ​ស៊ើបអង្កេ​តទៅលើ​រឿងអា​ស្រូវពុករ​លួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកនោះទេ បើទោះ​បីបណ្តា​ញព័ត៌មាននានាផ្សព្វផ្សាយជាបន្តបន្ទាប់ក៏ដោយ។មានត

Leave a Reply

Your email address will not be published. Required fields are marked *