លោក​ ប៉ែន ​កុសល្យ​អភិបាលខេ​ត្តឧត្ដរមានជ័យមិ​នគួរមើលរំលង​លោក សាប់ ​យឿនប្រ​ធាន​​ស្នាក់ការច្រកទ្វារ​អន្តរជាតិជាំ​បើកដៃឲ្យ​ឈ្មួញ​នាំជ័រ​ទឹករាប់សិប​តោនចូល​ទឹកដី​សៀ​ម

By | November 30, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​ លោក សាប់ យឿន  កំពុង​សប្បាយ​ប្រមូល​លុយ ​តាមរបៀប​ពុករលួយ​ពី​ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ ដែល​ដឹកជញ្ជូន​ ទំនិញ​ចូល ទៅ​ទឹកដី​សៀមមិនញ ញើតពីច្បាប់ក្នុង ប្រទេសកម្ពុជាឡើយ ជាពិសេសអង្គភាពប្រឆាំង អំពើពុករលួយបន្តិច សោះ ឡើយ​។

 ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧  ខែវិច្ឆិកា  ឆ្នាំ​២០១៨ មាន​សេចក្ដីរាយការណ៍​ថា​លោក  សាប់ យឿន ប្រធាន​ ស្នាក់ការ​ច្រ កទ្វារ​ អន្តរជាតិ​ជាំ បាន​បើកដៃ​ឲ្យ​ឈ្មួញ​ នាំ​ជ័រទឹក​រាប់សិប​តោន​ចូល​ទឹកដី​ សៀម​យ៉ាង​រលូន​ពីព្រោះគា ត់មាន ជំនាញ ខ្ពស់ក្នុងការឃុតឃិត ជាមួយឈ្មួញួយូរឆាំមកហើយ។  តាមរយៈ​ការឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​នាំ ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត ​ចូល​ទឹកដី​សៀម​តាម​ច្រក​ជាំ  គឺ​លោក សាប់ យឿន  អាច​ប្រមូល​លុយ​បាន​យ៉ាង ច្រើន​ក្នុង​មួយខែៗ ហើយ​ក៏មាន​មន្ត្រី​នៅ ក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ  ទទួលផល​ប្រយោជន៍​ជាប្រ ចាំ​ទៀតផង​?។

ប្រភពពី​មន្ត្រី​សាលាខេត្ត​ឧត្ដរមានជ័យ  បាន​ឲ្យ​ដឹងថា​លោក សាប់ យឿន  ប្រធាន​ស្នាក់ការ​ច្រកទ្វា រ​អន្តរជាតិ​ជាំ មាន​ខ្នងបង្អែក​រឹង មាំ​នៅក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញ​គ្មា ន​ច្បាប់​អនុញ្ញាត​ទៅ​ ស្រុក​សៀម​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ចូលកាន់​តំណែង​ជំនួស​លោក ស ថា​វី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សាប់ យឿន ជាបន្ទាន់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយខែៗ​មាន​រថយន្ត​ដឹក​ទឹកកក់​បង្កប់​ជ័រទឹក​ចូលទៅក្នុង​ទឹកដី​សៀម​រាប់សិប​តោន ដែលជា​ប្រភព​ចំណូល​របស់លោក សាប់ យឿន ព្រមទាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង​។

ជាងនេះទៅទៀត​លោក សាប់ យឿន ត្រូវបាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ទង្វើ​របស់លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ គឺជា​អំពើពុករលួយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *