លោក​ ស្វាយ សំអ៊ាងអ​ភិបាលខេត្តម​ណ្ឌលគិរីនិង​លោក ឡោ​ សុខាស្នង​ការនគរបា​ល​ខេត្តជាអ្នកចាំជួ​យបិតបាំង​មេឈ្មួញ​ជើងខ្លាំងសឹង សំអុល កាប់បំផ្លាញព្រៃ​ឈើនិងដឺ​កជញ្ជូ​នឈើក្នុងខេត្តម​ណ្ឌលគិរី?

By | October 18, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញល្បីឈ្មោះ សឹង សំអុលបាន​ឲ្យ​ដឹងថាដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ម្នាក់នេះ​អាច​បន្តសកម្មភាព​កាប់​ឈើនិងដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែកខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​តំបន់​អ​ន្ទ្រ​ង​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ ព្រោះ​មេ​ឈ្មួញល្បីឈ្មោះ សឹង សំអុល អាច​បន្ត​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។ សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ក្នុងការ​បន្ត​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ហើយ​អភិបាលខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្ត​នេះ បានចាត់ទុក​មេ​ឈ្មួញ សឹង សំអុល ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ឲ្យ​រលត់រលាយ។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បើទោះបី​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សឹង សំអុល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាក់ស្ដែង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​ថ្មីៗ​កន្លងទៅនេះ​លោក ស្វាយ សំ​អ៊ាង បាន​បិទបាំង​ការពិត​ថា​គ្មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​នោះទេ​។ លើស​នេះ​ទៅទៀត​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​យ៉ាង​រលូន​។

មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​មិនអាច​ចូល​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​រាប់សិប​គ្រឿង​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូល​ខេត្តក្រចេះ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ ក៏ដូចជា​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ សឹង សំអុល បាន​អួតអាង​ជា​សាធារណៈ​នៅក្នុង​ហាង​ផឹក​ស៊ីថា ប្រសិនបើ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មិន​បង្ក្រាប​ខ្លួន​ទេនោះ​គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ខ្លួន​ឡើយ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *