លោក​ ស ថាវី​ អភិបាល​ខេត្តឧត្តរមា​នជ័យនិ​ងលោកបែន​ លី មិនគួរបណ្តែត​​បណ្តោយ​​ឲ​មាន​ល្បែងស៊ី​សងកើត​ពេញ​បន្ទុកនៅស្រុក​ត្រពាំង​ប្រាសា​ទ

By | November 1, 2018

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា  ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ ច្រើន​ប្រភេទ​ទៀត​កំពុងដំណើរ ការ​យ៉ា ងរ​ លូន​នៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ  ឃុំ​ត្រពាំង​ប្រាសាទ ហើយ​មាន​ពលរដ្ឋ​ក្នុ ង​មូលដ្ឋាន​ចូលរួម​លេ ងល្បែង​ស៊ីសង​ កាន់តែច្រើន​ឡើងៗ​។  ប្រជាពលរដ្ឋ​បាន​រិះគន់ថា នាយ​ប៉ុស្ដិ៍នគរបាលរ​ ដ្ឋ​បាល​ឃុំ​ត្រពាំង​ប្រាសាទ  ក៏ដូចជា​មេឃុំ​ត្រពាំង​ប្រាសាទ ព្រមទាំង​អភិបាលស្រុក​ត្រពាំង​ប្រាសាទ និង​អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះឡើយ​។ ផ្ទុយទៅវិញ​ប្រហែល​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ជាង​មុន​ទៅទៀត​។

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បើក​លេងល្បែង​ស៊ីសង​យ៉ាង​ពេញបន្ទុក​ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ ក៏​មិនទាន់​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។

​ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មួយអាទិត្យ គេ​បើក​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ចំនួន​៦​ថ្ងៃ គឺ​ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ ហើយ​សម្រាក​តែ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​ល្បែងស៊ីសង​កើតឡើង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​គេ​អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​សម្រាប់​ការ​បញ្ជល់មាន់​មួយគូៗ​មាន​ដាក់​ដើម​ថា​ន់​រហូត​រាប់ពាន់​ដុល្លារ​ឯណោះ​។ ដូច្នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន លី មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ នោះទេ​ព្រោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *