លោក​ អ៊ុន បុត្រ​ អភិបា​លស្រុក​កំពង់ស្វាយ​ឃុបឃិ​តជាមួយ​បទល្មើ​សឈូស​ឆាយទ​ន្ទ្រានកាន់​កាប់ដីព្រៃលិ​ចទឹក​លោ​ក សុខ លូ អភិបាលខេត្តកំពង់ធំរ​ក្សាភាពស្ងៀ​មស្ងាត់អា​ចមាន​ប្រ​យោជ​ន៍?

By | December 31, 2018

ប្រភពពីប្រជាពលរដ្ធ​បាន​ឲ្យ​ដឹង​ថា ការដែល​អ្នកមាន​លុយ អ្នកមានអំណាច  អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក  អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ  ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ យ៉ាង​រាលដាល​ក្នុងខណៈដែល​ដី​មានតម្លៃ​ខ្ពស់​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​តំបន់ហាមឃាត់ រាប់សិប​ហិកតា​កំពុង​ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​គោ មានដូចជា ទី​១-​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ​, ទី​២-​លោក ស្រី ណា​ល់ មេឃុំ​កំពង់​គោ​, ទី​៣-​លោក ឈុត ប៊ុន​ថាំ ជំទប់​ទិ​១, ទី​៤-​លោក យ៉េន ម៉​ង ប្រធាន​សហគមន៍​, ទី​៥-​លោក ប៊ុន នី ហៅ​ប៊ី មេ​ការនាំ​ត្រាក់ទ័រ​ចូល​ឈូសឆាយ​, ទី​៦-​លោក គួ​ក គឿន អ្នក​ឈូសឆាយ​ព្រៃ​លិច​ទឹក​, ទី​៧-​លោក សៅ វណ្ណ​សិរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ​, ទី​៨-​ឈ្មោះ តា​ប៉ែត ជា​អ្នកទទួល​លុយ និង​ទី​៩-​ឈ្មោះ យ៉ុ​ន ជា​មេ​ការនាំ​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រុមមន្ត្រី​និង​ជនល្មើស​ដែលមាន​ឈ្មោះ​ដូចខាងលើ​នេះ គឺ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ព្រះ​ស្នែង អូរ​ចេះ ខាងជើង​ស្ទឹងសែន ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ កន្លងមក​ក្រុមមន្ត្រី​និង​ជនល្មើស​ដែលមាន​ឈ្មោះ​ដូច​ខាងលើនេះ តែង​គេច​ផុតពី​សំណាញ់​ច្បាប់​ទើប​ពួកគេ​ហ៊ាន​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុងស្រុក​កំពង់ស្វាយ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ឬ​ជនល្មើស​ណា​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។

ដូច្នេះលោក សុខ លូ អភិបាលខេត្ត​កំពង់ធំគួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះ​ព្រោះ​អត្តសញ្ញាណ​មន្ត្រី​ពុករលួយនិង​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លាតត្រដាង​ជា​សាធារណៈរួចហើយ។(បឋមចាំមើល)

Leave a Reply

Your email address will not be published. Required fields are marked *