លោក​ អ៊ួន សុ​វណ្ណារ៉ា​មេ​គយច្រកត្រ​ពាំងផ្លុងប្រើ​គ្រប់វិធីក្នុ​ងការប្រមូល​លុយយក​ធ្វើមានបា​ន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសា​សន៍​សម្តេ​ច​ហ៊ុន​ សែ​ន​

By | April 1, 2019

តាមប្រភពពីមន្ដ្រីក្រោមឱវាទ និងក្រុមឈ្មួញដែលមិនពេញចិត្ត នឹងទង្វើរបស់លោក  អ៊ួ​ន សុវណ្ណារ៉ាប្រធានការិយាល័យ គយ ច្រក ទ្វារអន្តរជាតិត្រពាំង ផ្លុងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបាននាំគ្នា បើ​កកកា​​យជាបន្ដបន្ទាប់ពីសកម្មភាពបទ ល្មើស ផ្សេង ៗ  ក្នុងអង្គភាពដែលលោកបានប្រើប្រាស់ គ្រប់វិធីក្នុងការប្រមូលលុយពុករលួយគ្រប់រូបភាពដូច ជាការកំណត់ឲ្យ ឈ្មួញ ប ង់ព ន្ធចូលរដ្ឋមិនគ្រប់  បន្លំមុខទំនិញពីទំនិញបង់ពន្ធខ្ពស់មក  បង់ពន្ធទាបដើម្បីគៃបន្លំបំបាត់ ចំណូល ពន្ធរដ្ឋ និងអនុញ្ញាត ឲ្យ មាន កា រនាំទំនិញគេចពន្ធចូលជា ដើម។ គឺលោកអ៊ួនសុវណ្ណារ៉ាកំពុងជិះលែងដៃយ៉ាងរំ  ភើយដោយសារតែ លោកមាន ខ្នងបង្អែករឹងមាំ   នៅក្នុងស្ថាប័ននេះ  ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា    ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា    ទទួលបាន​តំណែង ​ជា​ប្រធានកា រិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង  រួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម តែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ។ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។  លើស​នេះ​ទៅទៀត​លោក អ៊ួ​ន  សុវណ្ណារ៉ា បាន​ឃុបឃិត​ជា មួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន  ដូចជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរជា​គេ​ដាក់​ក្នុង​ឯកសារ​ថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់ ​លោក អ៊ួ​ន សុវណ្ណារ៉ា បែបនេះ​បានធ្វើ​ឲ្យ​រដ្ឋ ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ស ន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង តទៅទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ប្រភពបន្ដថា រឿង អាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា  ក្នុងការ​ប្រមូល​លុយ​ធ្វើ​មាន ​ធ្វើបាន​ផ្ទាល់ខ្លួន​ ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ  មួយចំនួន​លើកបើក​កកាយ​ជា​បន្តបន្ទា ប់​ដើម្បី​ឲ្យ​ក្រសួ ង​និង​ស្ថាប័ន​ពាក់ព័ន្ធ ​ចាត់វិធានការ​ទប់ស្កាត់​។  ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មេ​គយ​ក្នុ ង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មេ​ គយ​ធំៗ​នៅក្នុង​អគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុ ករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក  អ៊ួ​ន សុវណ្ណារ៉ា នៅ ឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា បានប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​ពេ ល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គ យ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ  ទៅទៀត​។គួររំលឹកថា​លោក អ៊ួ​ន  សុវណ្ណារ៉ា ត្រូវបានតែងតាំង​ ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រ កទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាលពីថ្ងៃទី​ ២០ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ នេះ។ ចាប់តាំងពី​ពេលនោះ​ម ក​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេច ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា  និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត ​ឲ្យ​ឈ្មួញ​បង់លុយ​លើ​តុ ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត​ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុ ករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​ បើកកកាយជាបន្តបន្ទា ប់​។ពាក់ព័ន្ធព ត៌មានខាងលើនេះសារពត៌មា នយើងបានទាក់ទងទៅលោក អ៊ួ​ន សុវណ្ណារ៉ា ដែរតែ មិ នអាចទាក់ទងបាន។

សូមបញ្ជាក់ថាពាក់ព័ន្ធនិងជុំវិញករ ណីខាងលើនេះកន្លងមកសម្តេចនាយករដ្ឋម ន្ត្រីហ៊ុនសែនបានចេ ញបទបញ្ជា​លេ​ខ០១ប.​បចុះ​ថ្ងៃ​ទី០៩ខែ​តុលាឆ្នាំ២០១៦កន្លង មកនេះដោយចុះហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជាផ្ទាល់ ដើ ម្បីប ញ្ចៀសការប៉ះពាល់ដល់ចំ ណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជា​តម្លាភា​ពលើ​ការប្រមូល ពន្ធរបស់រដ្ឋ?​បែ​រជា​កំពុងកើតមាននៅភាពអសកម្ម យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ន នៅច្រកត្រពាំ ងផ្លុងដែលគ្រ ប់គ្រ ងដោយលោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំ​ផ្លុងបាននិងកំពុង​តែធ្វើសក​ម្មភាពផ្គើនទៅ នឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុកផងដែរ។បើ​យោង​តាម​លិខិត​ បទបញ្ជា​លេខ​០១​ប​.​ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាន​ចេញបញ្ជា​ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស ឲ្យខាងតែបា នជាទីបំផុតក្នុង​ការ បើក​ប្រតិបត្តិការ​បង្ក្រាបដែល នឹងចែកចេញជា​ ពីរប្រ​ភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយ​អន្តរក្រសួងឯប្រភេទទី០២លំដា​ប់ថ្នាក់​មធ្យម ត្រឹមថ្នាក់ ខេត្ត​។ជាងនេះទៅទៀតកាល​ពីពេលកន្លងទៅនេះ​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ​ក្រុមអ្នកតាមដាន  កំណែទម្រង់​គយ បាន​លើកឡើងថា វិធា នការ​នេះ មិនសូវមាន​ប្រសិទ្ធភា ព​នោះទេ? ប្រសិ នបើ​គ្មាន ​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន ទៀតនៅក្នុងប្រទេស ដែល​គ្មា ន​ឆ​ន្ទៈ ក្នុងការ​អនុវត្តន៍ កំ ណែទម្រង់​ស៊ីជម្រៅ  នាពេ​លកន្លងមកនោះ?។ជាងនេះ ទៅទៀតនោះក្នុងឱកាសបាយសាមគ្គី ជាមួយអ្នកកាសែតសម្តេច  ហ៊ុន សែន ទទួល​ស្គាល់​ថា បញ្ហា​អំពើពុករលួយ​ នៅតែ​បន្ត​កើតមាន ។ជាពិសេស​អំពើពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី នៅ​ច្រក​ទ្វា​ព្រំដែន ៖ «អ៊ីចឹង​ទេ​! ឥឡូវនេះ ត្រូវ​មាន​ការប្រជុំ  ហើយ​ធ្វើ​កិច្ចការ​កំណែ​ទម្រង់សេដ្ឋកិច្ច​ ផ្ទៃក្នុង ឲ្យ​កាន់ តែ​លឿន។  សុំ​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ អ្នក ធ្វើ​ធុរកិច្ច​ទាំងឡាយ នៅ​ពេល​ខាងមុខ  នឹង​មាន​ការ​ដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ ការ​ចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ទាំងនោះ មាន​ឱកាស​កាន់តែ​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង ទៅលើ​វិស័យ​សេដ្ឋកិច្ច»។សម្តេច ហ៊ុន សែន អះអាង​ថា កំណែទម្រង់​នេះ គឺ​ផ្ដើម​ពី​ ច្រក​ទ្វា​ព្រំដែន​មក​មុន ដោយ​ត្រូវ​ដក​មន្ត្រី​ច្រក​ទ្វា​រព្រំដែន​ទាំងអស់ ទុក​តែ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ។ ដោយ​សម្តេចអះអាង​ថា ដើម្បី​ឲ្យ​អ្នក​រក​ស៊ី​កាន់តែ​មាន​ប្រាក់ចំណេញ៖ «នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យ​មាន​ស្ថាប័ន​ណា​ក្រៅពី អន្តោប្រវេសន៍ និង​គយ ឲ្យ​តែ​ពី​ហ្នឹង!​ទេ ក្រៅពី​ហ្នឹង​!ដកចេញ​ទាំងអស់ ទាំង​អា​កាំកុងត្រូល​អី​ហ្នឹង! ដកចេញ​ឲ្យ​អស់។ ស្ថាប័ន​ទាំងនេះ ជា​ឧបសគ្គ ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម»(មានត)

Leave a Reply

Your email address will not be published. Required fields are marked *