លោក​ ​ម៉ក់​ ពេជ្ជរិទ្ធអ​គ្គនាយកនៃអគ្គនា​យកដ្ឋាន​កាំកុងត្រូលមិនគួរ​បណ្ដែតបណ្ដោ​យឲ​លោក ហាក់​ ​សុខរិន​ប្រធា​ន​សា​ខាកាំ​កុងត្រូ​​លខេត្តបាត់​ដំប​ងប្រព្រឹ​ត្ត​អំពើ​ពុក​រលួយ​ជិះ​សេះលែ​​​ង​ដៃ

By | October 25, 2018

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង ​ខេត្តបាត់ដំបង បាន​កត់សម្គាល់ថា រយៈពេល ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ​លោក ហាក់ សុខ​រិ​ន  បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ ទំនិញ​តាម​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង  ក្នុងនោះ​មាន​ទាំង​ផ្សារ​ទំនើប  ហេង ឆាយ​លី  ផងដែរ​ហើយ​រកឃើញ​ទំនិញ​ ខូចគុណភាព​ច្រើន​មុខ​ដើម្បី​យក ទៅ​កម្ទេចចោល​។  ទង្វើ​របស់លោក  ហាក់ សុខ​រិ​ន និង​បក្ខពួក​គឺជា​ឧបាយកល​ក្នុងការ​បិទបាំង​ករណី​ដែល​ពួកគេ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល មិនគួរ​បណ្ដែតបណ្ដោយ​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​ព្រោះ​ល្បិចកល​ទាំងឡាយ​របស់លោក ហាក់ សុខ​រិ​ន ត្រូវបាន​មន្ត្រីរាជការ​និង​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ដឹង​ច្បាស់​រួចទៅហើយ​

 មន្ត្រី​នៅក្នុង​អង្គភាព​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី រាប់សិប​តោន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក​ជាដើម ហើយ​លោក ហាក់ សុខ​រិ​ន បែរជា​មក​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​ទំនិញ​លើ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង ដើម្បី​យក​ស្នាដៃ​ទៅវិញ​។ ទង្វើ​របស់លោក ហាក់ សុខ​រិ​ន ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកព្រំដែន​ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ប្រភព​បាន​សង្កត់ធ្ងន់​ថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហាក់ សុខ​រិ​ន ទើប​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​ក្នុងស្រុក​ទាំង​៣​ខាងលើ​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​គោ និង​ប្រហិត​ច្រើន​ប្រភេទ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច គឺ​លោក ហាក់ សុខ​រិ​ន ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *