លោក ហ៊ុយ ​សុជាតិមេគយ​ខេត្តមណ្ឌលគិ​រីល្បីខាងប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញនាំចូលទំនិញគេច​ពន្ធចូល​​និង​ចេ​ញ

By | June 24, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​អនុវត្តន៍។ លើស​នេះ​ទៅទៀត​លោក ហ៊ុយ សុជាតិ តែង​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​រលូន​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ុយ សុជាតិ ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅ​ខេត្តមណ្ឌលគិរី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​លោក ហ៊ុយ សុជាតិ ប្រើ​ឈ្មោះ​លោក គុណ ញឹម ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​តែម្តង​ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន។

​ ​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ក្នុង​ខេត្ត​នេះ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ កាន់តែ​ច្រើនឡើងៗ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ ទន្ទឹមនឹងនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ខាងលើនេះ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ផងដែរ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ ខ្លះ​ផង​ព្រោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​ទុក​ឲ្យ​លោក ហ៊ុយ សុជាតិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​លោក ហ៊ុយ សុជាតិ កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ុយ សុជាតិ និង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​រលូន​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ហ៊ុយ សុជាតិ និង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​មន្ត្រី​គយ​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅ​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅ​ខេត្តមណ្ឌលគិរី ក៏​ជា​ប្រភព​ចំណូល​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្ត​នេះ​ផងដែរ​។ ជាក់ស្ដែង​ករណី​មន្ត្រី​គយ​ចល័ត​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ និង​ច្រករបៀង​ក្បែរៗ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​មួយផ្នែក​របស់លោក ហ៊ុយ សុជាតិ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រមូល​លុយ​ស្រង់ដើម​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រការ​នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​នឹង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរីខ្លះ​ផង​។​(មានត)

Leave a Reply

Your email address will not be published. Required fields are marked *