លោក អ៊ួន​ សុវណ្ណរ៉ា​ ប្រធានការិយាល័យគយ​ច្រកត្រពាំងថ្លុងទំ​នងលោក គុណ ​ញឹមនៅពី​ក្រោយទើប​​ហ៊ានឃុបឃិ​តនិងឈ្មួ​ញប្រព្រឹ​ត្តអំពើពុ​ករលួ​យ?

By | May 20, 2019

ត្បូងឃ្មុំ៖ មន្រ្តីគយត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ​ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រួចមក​គឺ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដោយសារ​លោក អ៊ួន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ផងដែរ​។

​តាម​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក បាន​ឲ្យ​ដឹងដែរថា លោក អ៊ួន សុវណ្ណារ៉ា ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ​ក្រោយពេល​តែងតាំង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ គឺ​លោក អ៊ួន សុវណ្ណារ៉ា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ។

មន្ត្រី​គយ​បន្តថា អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ួន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​​ក្រោម​ឱវាទ​របស់លោក អ៊ួន សុវណ្ណារ៉ា អាច​គាបសង្កត់​ជំរិត​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ួន សុវណ្ណារ៉ា ជាបន្ទាន់​ព្រោះ​អី​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក អ៊ួន សុវណ្ណារ៉ា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ក្រុមមន្រ្តីគយច្រក សូមណូមពរដល់ លោកឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *