លោក ​ខាត់ សារ៉ាត់​​មេនគរបាល​អន្តោប្រវេស​ន៍ច្រកទ្វា​រអន្តរជាតិបា​វិតប្រមូល​លុយតាម​របៀបពុករលួយមិ​នញញើត​អង្គភាព​ប្រឆាំងអំពើ​ពុករលួ​យ

By | December 12, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខាត់ សារ៉ាត់ បាន​ឲ្យ​ដឹងថា ការដែល​លោក ខាត់ សារ៉ាត់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​យ៉ាងរឹងមាំ​។ ជា​ការពិត​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ត្រូវបាន​បើក​កាយ​ជា​បន្តបន្ទាប់​យ៉ាងណាក្ដី ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ឡើយ​។ ដូច្នេះហើយ​ទើប​លោក ខាត់ សារ៉ាត់ កាន់​តែមាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​គឃ្លើន ហើយ​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​ក្រុមហ៊ុន ក្រុម​ឈ្មួញ និង​ក្រុមអាជីវករ នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ បញ្ហា​នេះ​គឺជា​រឿង​ដែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ ព្រោះ​បច្ចុប្បន្ន​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​

 ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​បង្ហើប​ឲ្យ​ដឹងថា លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ព្រមទាំង​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​នេះ​រង​ការគាបសង្កត់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត កាន់តែខ្លាំង​ជាង​មុន​។ ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​ក្រុមហ៊ុន​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក​នោះឡើយ​។

​តាម​ការ​បង្ហើប​ពី​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត បានលើកឡើង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​លោក ខាត់ សារ៉ាត់ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួងមហាផ្ទៃ និង​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​លោក ខាត់ សារ៉ាត់ គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​បាវិត ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ជាពិសេស​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​យ៉ាង​ស្រួលៗ​តាមរបៀប​ពុករលួយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅ​ច្រករបៀង​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត បានក្លាយ​ទៅជា​កន្លែងរ​ក​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក ព្រោះ​គ្មាន​នរណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ខាត់ សារ៉ាត់ នោះទេ​។ ជាងនេះទៅទៀត​លោក ខាត់ សារ៉ាត់ តែង​យកឈ្មោះ​មន្ត្រី​ធំៗ​នៅ​ក្រសួងមហាផ្ទៃ និង​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *