លោក ​ប៉ោទ្រី ខឿន​ប្រធានមន្ទីរ​សេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុ​ខេត្តបាតដំបង​និងបក្ខពួ​កប្រព្រឹ​ត្តអំ​ពើពុករលួយ​មិនញញើ​តអង្គ​ភាពប្រឆាំង​អំពើពុក​រលួ​យ

By | June 29, 2019

ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដា មន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង  បានអំពាវនាវឲ្យលោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក  ងួន រតនៈ អភិបាលខេត្តបាត់ ដំបង ចាត់វិធានការទប់ ស្កាត់អំពើពុករលួយរ បស់ លោក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបាត់ដំបងនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយជិះសេះ លែងដៃ។ ដោយ ហេតុថា ច្រើនឆ្នាំកន្លងទៅនេះ លោក ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបងព្រមទាំងបក្ខពួកមួយ ចំនួនឃុ បឃិតគ្នា  ប្រព្រឹត្តអំពើពុករលួយដោ យគ្មានញញើតអ្វីទាំងអស់ធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ការងាររបស់ មន្ទីរអង្គភាពចំណុះ សាលាខេត្តបាត់ដំ បងកាន់តែខ្លាំងជាងមុន។

ប្រភពពីមន្ត្រីគណនេយ្យតាម បណ្ដាមន្ទីរអង្គភាពនានាចំណុះសាលា ខេត្តបាត់ដំបង  បានឲ្យដឹងថា ច្រើនឆ្នាំកន្លង ទៅនេះ លោ ក  ប៉ោទ្រី ខឿន និងបក្ខពួក ឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយកាត់ លុយទឹកតែពីគម្រោង របស់មន្ទីរនានាដែល ត្រូវ ការដ ក សាច់ប្រាក់ចេញពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រភពបាន ឲ្យ ដឹងទៀតថា ក្រោយលេសនៃការ សម្រួលឯក  សារដ កសាច់ ប្រាក់ គឺលោក ប៉ោទ្រី ខឿន និងបក្ខពួកបានកាត់លុយទឹកតែពីគម្រោងនានាតាមអំពើចិត្តរបស់ខ្លួន ហើយបើម ន្ទីរនានា មិ នកាត់លុយ ទឹកតែឲ្យទេនោះ គឺលោក ប៉ោទ្រី ខឿន ប្រើវិធីពន្យារពេលយ៉ាងគឃ្លើន។

ប្រភពដែលស្និទ្ធនឹងលោក  ប៉ោទ្រី ខឿន បានឲ្យដឹងថា ពេលដែលមន្ត្រីគណនេយ្យ តាមបណ្ដាមន្ទីរអង្គភាពនា នាចំណុះ សាលា ខេត្តបា ត់ដំបង រត់ការដកសាច់ ប្រាក់យកទៅប្រើប្រាស់សម្រាប់គម្រោង ផ្សេងៗត្រូវបានលោក  ប៉ោទ្រី ខឿន និងបក្ខពួក ទាមទារលុយទឹកតែយ៉ាងច្រើនពី១០ភាគរយរហូតដល់៤០ភាគរយទៀតផង។ អំពើពុករលួយនិងទង្វើមិន ប្រក្រតីរបស់លោ ក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង គឺជារឿងដែលមិនអាចបិទ បាំងតទៅ ទៀតបាន ទេដូច្នេះ លោក អូន ព័ន្ធមុនីរ័ត្ន មិនគួរបណ្ដែតបណ្ដោយតទៅទៀត ឡើយ។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *