លោក ​ហម ហ៊ុន​ នាយខណ្ឌរ​ដ្ឋបាលជល​ផលខេត្តកំព​ង់ធំបទល្មើ​សនេសាទកើត​ពេញ​បន្ទុក​ លោក ​សុខ លូ​ អភិបាលខេត្តកំ​ពង់ធំនិងលោ​ក ​អេង ជាសានធ្វើ​ជាមិនដឹ​ងមិ​នឮ

By | November 8, 2019

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា លោក ហម ហ៊ុន មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បានចាត់ទុក​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជា​ប្រភព​ចំណូល​ធំ​របស់ខ្លួន ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ សូម្បីតែ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​ធ្វើជា​មិនដឹងមិនឮ​ចំពោះ​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាងគំហុក​ក្នុង​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ នោះឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ធំ លើកឡើងថា​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ហើយ​លោក ហម ហ៊ុន និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​ឥតឈប់ឈរ​

ប្រភពពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​មួយខែ​កន្លងទៅនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុងមាន​ការកើនឡើង​យ៉ាងគំហុក ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​ផាត់ សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​មួយចំនួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ចាប់​ត្រី​យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់ស្វាយ រាលដាល​កាន់តែ​ខ្លាំងក្លា​។

ចំណែក​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហម ហ៊ុន មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ទេនោះ​គឺ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ស្ទោង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ទើប​ក្រុម​ជនល្មើស​មួយចំនួន អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នេសាទ​ត្រី​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​មហន្តរាយ​នៃ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប​នោះទេ​។មានត

Leave a Reply

Your email address will not be published. Required fields are marked *