លោក ​ហ៊ាល​ ទូចមេគយ​ខេត្តកំពង់ឆ្នាំង​និងបក្ខពួក​ប្រព្រឹត្តអំពើពុក​រលួយលោក ​ឱម ​យ៉ិនទៀង​ប្រធានអង្គ​ភាពប្រឆាំង​អំពើពុករ​លួយគួ​របើកការស៊ើ​បអង្កេតឲស៊ី​ជម្រៅ​

By | April 24, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង  បាន​ឲ្យ​ដឹងថា ការដែល​លោក  ហ៊ា​ល ទូច ប្រើ​តួនាទី​និង​ អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង  គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក ​រឹងមាំ​នៅក្នុង​អគ្គ នាយ កដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។  ជាក់ស្ដែង​ក្នុងខណៈដែល  មានការ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន ​សាខាគយ​ជាច្រើន​ខេត្ត កាលពីដើមឆ្នាំ​២០១៩ គឺ​លោក ហ៊ា​ល ទូច នៅ​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​សុខ​ស្រួល​ហើយ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​នោះ បាន​ចាប់​រថយន្ត​ដឹក​ភេសជ្ជៈ​បា​កាស់ ជំរិត​យកលុយ​៥០០០​ដុល្លារ ហើយ​ក្រោយ​មានការ​សម្របសម្រួល​គឺ​នៅសល់​ត្រឹម​២០០០​ដុល្លារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​លោក ហ៊ា​ល ទូច ចាប់​រថយន្ត​ដឹក​ភេសជ្ជៈ​បា​កាស់ ជំរិត​យកលុយ​នោះ​គឺ​ក្នុងខណៈដែល​លោក ហ៊ា​ល ទូច ដឹក​ស្រី​កំណាន់​ទៅ​កម្សាន្ត​សប្បាយ ហើយ​ទុក​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន​សម្លុត​គំរាម​យកលុយ​ពី​អ្នករកស៊ី​ដឹក​ភេសជ្ជៈ​បា​កាស់ ឲ្យ​ម៉ូយ​យ៉ាង​កំរោល​តែម្តង​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ មនុស្ស​ជំនិត​របស់លោក ហ៊ា​ល ទូច ដែល​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​អ្នក​ដឹក​ភេសជ្ជៈ​បា​កាស់ ទៅ​ឲ្យ​ម៉ូយ​នោះ​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ ណា​ល់ ហើយ​បុគ្គល​នេះ​តែង​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក ហ៊ា​ល ទូច យ៉ាង​ជំនាញ​។

​ ​ប្រភពពី​មន្ត្រី​គយ​ខេត្តកំពង់ឆ្នាំង មួយចំនួន​បានបញ្ជាក់​ថា ក្នុងពេលដែល​មានការ​ឃាត់​រថយន្ត​ដឹក​ភេសជ្ជៈ​បា​កាស់​១៥០​កេស ជំរិត​យកលុយ​៥០០០​ដុល្លារ​នោះ គឺ​លោក ហ៊ា​ល ទូច មាន​ភារកិច្ច​ដឹក​ស្រី​កំណាន់​ទៅ​ក្រេប​ទឹកឃ្មុំ​យ៉ាង​រំភើយ ហើយ​ទុក​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន​ជា​អ្នកចាត់ការ​តែម្តង​។ ក្រោយមក​ដោយមាន​ការ​សម្របសម្រួល​ទើប​ឈ្មោះ ណា​ល់ ដែលជា​មនុស្ស​ជំនិត​របស់លោក ហ៊ា​ល ទូច ព្រមព្រៀង​ត្រឹម​២០០០​ដុល្លារ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​លោក ហ៊ា​ល ទូច និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភពពី​ម្ចាស់​រថយន្ត​ដឹក​ភេសជ្ជៈ​បា​កាស់ បាន​ឲ្យ​ដឹងថា ខ្លួន​ដឹក​ភេសជ្ជៈ​បា​កាស់​១៥០​កេស ទៅ​ដាក់​ឲ្យ​ម៉ូយ​ហួស​ទី​រួម​ខេត្ត​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ ហើយ​មិនបាន​ជូនដំណឹង​ដល់​មន្ត្រី​គយ ទើបត្រូវ​មន្ត្រី​គយ​ដេញចាប់​អូស​យកមក​ដាក់​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ឆ្នាំង ហើយ​រើ​ឥ​វ៉ាន់​ចេញពី​ឡាន​យ៉ាង​កំរោល​តែម្តង​។ មន្ត្រី​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ហ៊ា​ល ទូច និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង។បឋម

Leave a Reply

Your email address will not be published. Required fields are marked *