លោក ​​សាន​​ វិជ្ជាសារ៉ា​វុធ​ប្រធា​ន​​សាខា​កាំ​កុង​ត្រូ​ល​ខេត្តបន្ទាយ​មានជ័យប្រ​ព្រឹត្តអំពើ​​ពុករលួ​យ​ជិះ​សេះ​​លែង​ដៃ​​មិន​ញ​​ញើ​ត​អង្អភាព​ប្រឆាំងអំ​ពើពុ​ក​រ​លួយ

By | November 10, 2018

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ប្រភេទ​ចំណីអាហារ​ ខូចគុណភាព ​និង​មាន​ សារធាតុ​គីមី​ដូចជា សាច់មាន់  ស្លាបមាន់ ជង្គង់​មាន់​គ្រឿងក្នុង​មាន់  គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ  ក៏ដូចជា​ប្រ ហិត ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូ ល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ជា​រៀងរាល់ថ្ងៃ​។ ប្រភព​បាន​ឲ្យ ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ទេនោះ​គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បែបនេះ​ទេ​។ ដូច្នេះ​លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល មិនគួរ​បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ម​ទៅទៀត​ឡើយ​។​

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក ហើយ​ក្នុងនោះ​មាន​ទាំង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ទៀតផង​។ ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញ​ទាំងនោះ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ផងដែរ​ហើយ​ការដែល​លោក សាន វិជ្ជា​សា​រ៉ាវុធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​។ ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ ហើយ​ឈ្មួញ​ក៏​មិនអាច​នាំចូល​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។

មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រើ​តួនាទី ប្រើ​អំណាច​របស់ខ្លួន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​។

​ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​បន្តបន្ទាប់​ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​ដែលមាន​លាយ​សារ​ធាតុគីមី​យកទៅ​កម្ទេចចោល​ផងដែរ​។ ប៉ុន្តែ​សកម្មភាព​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ក្នុងការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​លើ​ទីផ្សារ​គ្រាន់តែ​ជា​វិធី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ មជ្ឈដ្ឋាន​ខ្លះ​បាន​កត់សម្គាល់ថា ពេល​ពលរដ្ឋ​នាំចូល​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​បន្តិចបន្តួច​គឺ​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ តែងតែ​ចាប់​រឹបអូស​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ស្នាដៃ ​។ ផ្ទុយទៅវិញ​មន្ត្រី​កាំកុងត្រូល​ទាំងនោះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​គោ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។បឋម

Leave a Reply

Your email address will not be published. Required fields are marked *