អាជ្ញាធរ​ខេត្តមណ្ឌល​គិរីអាចជាប់​ពាក់ពន្ធ័ជាមួ​យបទល្មើស​ឈើដឹកជញ្ជូន​ឆ្លងដែនទៅវៀ​តណា​មតាម​ច្រកឡា​ប៉ា​ខេ

By | May 16, 2019

 

ខេត្តមណ្ឌលគិរី៖រាល់ការ ដឹកជញ្ជូនបទល្មើសឈើឆ្លងដែន ទៅប្រទេសវៀតណាម  តាមច្រកឡាប៉ាខេ គឺខាង ច្រកអោយ ឈ្មួញ ឈ្មោះ(ប៉ោ ហៀង)ម្ចាស់ KTV  ប្រចាំស្រុកកែវសីមា ប៉ាវផ្តាច់តែម្នាក់ឯង  ដោយយកឡានសាំយ៉ុង៦ គ្រឿង និងឡាន កាមរីគូទស្វិត៦គ្រឿង  ជាមធ្យោបាយដឹកជញ្ជនឈើទៅមក ដូរវេនគ្នាយ៉ាងគឃ្លើននិងច្បាប់ ។
លោក  ហ៊ន គាសេង មេនគរបាលប៉ុស្តិច្រកឡាប៉ាខេ ជាអ្នកបើកបារ៉ាស់និងរកកញ្ចប់ទុកអោយខាង មេកើយរបស់ខ្លួនគាត់ ហ៊ាន ប្រព្រឹត្តក៏ដោយសារមេៗឈ្លក់និង ប្រយោជន៍បើកភ្លើងខៀវផងដែរ។  ប៉ុន្តែកន្លងទៅ លោក ហ៊ន គាសេងធ្លាប់ បញ្ជាក់ថា គ្មាន ករណីនេះទេបើមានមែនករណីឡាន ដឹកឈើតម្រង់មកច្រកឡាប៉ាខេតែជិត ដល់ច្រកក៏បត់ឆ្វេងបត់ស្តាំវាងតាមផ្លូវ ផ្សេងរបៀង នោះវិញទេទើបមានករណីយល់ច្រឡំថា មកតាមច្រកគាត់គ្រប់គ្រង។
ច្រកទ្វេភាគី ឡាប៉ាខេ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ត្រូវបានខាងស្នាក់ការខាងគយនិង រដ្ឋារនិងខាងនគរបាលប៉ុស្តិអនុញ្ញាត អោយបទ ល្មើសឈើចរាចរឆ្លងទៅប្រទេសវៀតណាម យ៉ាងគំហុកស្របពេលថ្នាក់លើរឹតបន្តឹង អោយមានវិធានការទប់ ស្កាត់ ស្រាវ ជ្រាវនិងបង្ក្រាប ។  មកទល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ  មានរយៈពេលប្រមាណ៣ សប្តាហ៍ហើយ ដែល ច្រក មួយនេះអនុញ្ញាតអោយបទល្មើស ឈើដឹកជញ្ជូនឆ្លងដែនក្នុងនោះមានឈ្មួញម្នាក់ ឈ្មោះ(ប៉ោហៀង)ម្ចាស់ KTV ប្រចាំស្រុក កែវ សីមា ជាអ្នកប៉ាវច្រក១នេះ ដែលគេពុំដឹងថា៖ ត្រូវចំណាយក្នុងកម្រិតណាសម្រាប់ អភិបាលនៃគណៈ អភិបាល ខេត្ត មណ្ឌលគិរី ទើបគាត់ហ៊ានបន្ត ប្រថុយប្រថាន និងការស្តីបន្ទោសពី សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ  អនុញ្ញាតអោយបទល្មើសឈើឆ្លង ដែនដោយគ្មានខ្លាចញញើតថ្នាក់លើ លក្ខណះមិនរាង ចាលនិងការព្រមាន ពីខាងលើ  និងសារស្តីបន្ទោសនេះ ឮសុះសាយគ្របដណ្តបក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។
អ្នកដឹងពីសកម្មភាពបទល្មើស ឈើឆ្លងដែនតាមច្រកឡាប៉ាខេ បានលួចបង្ហើបថាករណីនេះ បើលោកស្នង ការខេត្តមិន អនុញ្ញាត រឿងអីលោក ហ៊ន គាសេង  ថ្លើមធំហ៊ានបើកបារ៉ាស់អោយ ឈើដឹកឆ្លងដែននោះទេ ចំណុចនេះ គឺគេមានវប្បធម៍ យករួចខ្លួននិង ទម្លាក់កំហុសដល់ថ្នាក់ក្រោម ប្រសិនបែកការណ៍ និងរកវិធីដោះបន្ទុកជួយ កូនចៅវិញដដែល ព្រោះបាន លុយដូចគ្នាចៀសវាងបែកពាង ប្រហុកដោយប្រការណាមួយ។
លោក អ៊ុំ វណ្ណសុភក៍នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌលគិរីកំពូលខាង ប្រើល្បិចធ្វើមិនដឹងមិនឮ ជំនាញសម្ងំកើប លុយ ពីបទល្មើស ព្រៃឈើ គេចង់និយាយថា ស៊ីលុយហើយ  សុខជាងគេ …បើសមត្ថកិច្ចបង្ក្រាប ជារឿងសមត្ថកិច្ច ខ្លួនរងចាំ ទទួលយកវត្ថុតាង។ ដោយឡែកត្រង់ឈ្មួញ..អ្នកឯងរត់ការត្រូវឬមិនត្រូវជាមួយសមត្ថកិច្ចជំនាញស្ថាប័នផ្សេងជាទៀតរឿងរបស់អ្នកឯងសំខាន់កុំអោយតែ អ៊ុំ វណ្ណសុភក៍ចាប់ ទៅនោះប្រពៃពេកទៅហើយ។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរីហាក់គ្មានទំនួល ខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួន គ្រប់គ្រង ខណៈបទ ល្មើសឈើបន្តកើតមាននិងអាចសន្និដ្ឋានបានថាបទល្មើសឈើអាចឆ្លងដែនបាន ក៏អាស្រ័យដោយលោក ស្វាយ សំអ៊ាងបើកភ្លើងខៀវដែរមិនមែនដល់ថ្នាក់គាត់មិនដឹងរឿងបទល្មើសនេះទេ។ ម្យ៉ាងទៀតគាត់ជាមុខសញ្ញាទទួលខុសត្រូវចំពោះមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងអីដែលគាត់ អោយបទល្មើសឈើបន្តកើតឬមួយដោយសារលាភសក្ការៈជាធំ?

ក្រៅពីច្រកឡាប៉ាខេ អនុញ្ញាតអោយបទល្មើស ឈើដឹកជញ្ជូនឆ្លងដែនទៅ វៀតណាមគឺមាន ច្រករបៀងជា ច្រើនទៀតក្នុង ស្រុក កែវ សីមា មានឈ្មួញជួលប្រជាជន ដឹកតាមម៉ូតូក្នុង១ថ្ងៃមិនតិច ជាង២០០គ្រឿងឆ្លងទៅវៀតណាម ក្នុងរូប ភាពឈើ ប្រជាជ នដឹក គ្រាន់ដោះស្រាយជីវភាព គ្រួសាររកអង្ករច្រកឆ្នាំងតែធាតុពិត សកម្មភាពដឹកតាមម៉ូតូនេះ គឺមានមេក្លោង អ្នកប្រ មូល ទិញដឹកជួលប្រជាជនដឹកឆ្លងដែនទៅវៀតណាម គិតជាធម្យមអាច១ ថ្ងៃជិត៣ឡានយីឌុប បើប្រៀបធៀបនិងម៉ូតូ ជិត៣០០ គ្រឿងឆ្លងដែនក្នុង១ថ្ងៃ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *