លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ប្រមូលលុយពីបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបទាំងតូចទាំងធំ
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ បានកត់សម្គាល់ថា បច្ចុប្បន្នបទល្មើសបំផ្លាញព្រៃឈើ កំពុងកើត ឡើងយ៉ាង អនាធិបតេយ្យក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិ ងសមត្ថ កិច្ច ពាក់ព័ន្ធជាអ្នកឃុបឃិតឲ្យមានបទល្មើស ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាមួយគ្នានេះនៅ ក្នុងតំបន់បឹងទន្លេ សាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌ…