មេឈ្មួញឈើជើងខ្លាំង សឹង សំអុលបន្តកាប់បំផ្លាញព្រៃឈើខេត្តមណ្ឌលគិរីសមត្ថកិច្ចខេត្តមិនហ៊ានបង្រ្កាបព្រោះជាឆ្នាំងបាយ
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បើទោះបីក្នុង ទីតាំងដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ ឈើសម្រាប់កាប់ ធ្វើអាជី វកម្មបន្ត ទៀតក៏ដោយ ក៏ឈ្មួញម្នាក់នេះ ព្រមទាំងបក្ខពួកនៅតែបន្ត កាន់ឈើក្នុងតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេច ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ កន្លងមកការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទៅលើសកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអ…