មន្ត្រីយោធាមានឥទ្ធិពលម្នាក់ឈ្មោះ កែវ សារ៉ាន់បានប្រើអំណាចយកគ្រឿងចក្រចាក់ដីលុបបឹងធម្មជាតិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន
ប្រភពពីមន្ត្រីយោធាក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក កែវ សារ៉ាន់ អាចធ្វើសកម្មភាពចាក់ ដីលុបបឹង ធម្មជាតិរបស់រដ្ឋក្នុងភូមិចំការតែ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ យកធ្វើជាកម្មសិទ្ធិគឺដោយ សារមានការឃុប ឃិតជាប្រព័ន្ធ។ ទោះជាយ៉ាង ណាកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីអាជ្ញាធរក្រុងសែនមនោរម្យ បានចុះឃាត់គ្រឿងចក្ររបស់លោក កែវ សារ៉ាន់ មិនឲ្យឈូសឆាយចាក់ដីលុបបឹងតទៅទៀតទេ ប៉ុន្តែប្រជាពលរដ្ឋក្នុងសង្កាត់មនោរម្យ គ្មានជំនឿលើវិធានការរបស់មន្ត្រីអាជ្ញាធរក្រុ…