Daily Archives: November 14, 2018

លោក​ គឹម រស្មីមេបញ្ជា​ការអាវុធហត្ថខេ​ត្តរតនគិរីរងការរិះ​គន់ជាអ្នកនៅពី​ក្រោយខ្នង​បទល្មើសដឹក​ជញ្ជូនឈើ​ប្រណិតទៅ​ស្រុក​យួ​នស្រុកយួ​នតាមច្រ​កទ្វារអន្ត​រជា​តិអូរ​យ៉ា​ដាវ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មោះ  ហូ​វ ជី​វ៉ៃ និង​ឈ្មោះ  ណាប់ វណ្ណៈ បង្កើន​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​រាលដាល​តាម​ច្រកទ្វារ​ អន្តរជាតិ​អូ​រ យ៉ា​ ដាវ ស្រុក​អូរ​យ៉ា​ដាវ និង​តាម​ ច្រកព្រំដែន​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស  ខេត្តរតនគិរី​។ ចំណែក​លោក  កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​សម្របសម្រួល​ឲ្យ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ដឹកជញ្ជូន​ឈើ​ចេញ