លោក ស្រេង ស្រស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបើកដៃឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧យកលុយពីក្រុមឈ្មួញតាមអំពើចិត្ត
ក្រុមឈ្មួញនិងអាជីវករដែល ដឹកជញ្ជូនឈើ ដឹកជញ្ជូនទំ និញឆ្លងកាត់ផ្លូវជាតិលេខ៧ ភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគេដឹក លើសទម្ងន់ឬមិនលើសទម្ងន់ យ៉ាងណាក៏ដោយ គឺ ត្រូវបង់លុយ តាមការ កំណត់រប ស់លោក អ៊ុយ ហឿន និងបក្ខពួកជាការស្រេចតែម្តង។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនឈើនិងដឹកជញ្ជូនទំនិញធំៗរាប់រយគ្រឿងបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ដូច្នេះលោក អ៊ុយ ហឿន និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន…