លោក​ ស្រេង​ ស្រស់ប្រធានម​ន្ទីរសាធារណការ​និងដឹកជញ្ជូនខេ​ត្តក្រចេះបើ​កដៃឲ្យក្រុម​ម​ន្ត្រីប្រចាំស្ថានី​យ៍ជញ្ជីងថ្លឹ​ងរថ​យន្តលើផ្លូវជាតិលេខ៧​យកលុយពីក្រុ​មឈ្មួញ​តាម​អំពើចិ​ត្ត

By | November 19, 2018

ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល ​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំ និញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧  ភូមិ​មានជ័យ  ស្រុក​ស្នួល ខេត្តក្រចេះ  បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹក ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ យ៉ាងណាក៏ដោយ គឺ​ ត្រូវ​បង់លុយ​ តាម​ការ កំណត់​រប ស់លោក អ៊ុយ ហឿន និង​បក្ខពួក​ជាការ​ស្រេច​តែម្តង​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ទំនិញ​ធំៗ​រាប់រយ​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដូច្នេះ​លោក អ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​ចៅហ្វាយនាយ​នៅ​ខាងលើ​។ ប្រការ​នេះហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តក្រចេះ ត្រូវ​ខូច​ជា​បន្តបន្ទាប់​ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុមការងារ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ លោក អ៊ុយ ហឿន គឺជា​អ្នក​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ដោយ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ថ្លឹង​ទម្ងន់​នោះទេ​។ ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ស្រេច​តែ​អំពើ​ចិត្ត​។

​ ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ខ្លះ​ផង​។ ដោយហេតុថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ទេនោះ​គឺ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។បឋម

Leave a Reply

Your email address will not be published. Required fields are marked *