Daily Archives: April 25, 2019

មេ​ឈ្មួញជើង​ចាស់ឈ្មោះ​ ភារម្យ ​និងឈ្មោះ ​ភារ៉ាត់ដឹកជញ្ជូ​នឈើខុស​ច្បាប់ទាំង​យប់ទាំ​ងថ្ងៃលោក​ វ៉ា ថន អភិបា​លខេត្តក្រ​ចេះសម្ងំ​ស្ងៀមធ្វើមិ​នដឹ​ង​មិនឮអ្វីទាំងអស់

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា  មួយរយៈ​ចុងក្រោយ​នេះ​ ឈ្មួញ​ឈ្មោះ  ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់  បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​សាំ​យ៉ុង  និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បាន​បញ្ជាក់ថា ឈ្មួញ​២​នាក់​បងប្អូន​នេះ​តែង​រត់ការ​បើកផ្លូវ​ជាមុន​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល