Daily Archives: December 19, 2019

លោក​ យូ ហេង ​មេ​គយ​ខេត្ត​បាត់ដំបងខំ​ស្រង់ដើម​​តាមរបៀប​ពុ​ករលួយ​មិនញញើ​តអង្គភា​ពប្រឆាំង​អំពើពុករ​លួយ

រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវបាន​លាត​ត្រា​ដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ទុក​ឲ្យ​លោក យូ ហេង បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើ

ក្រុមមន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីងថ្លឹងរ​ថយន្តផ្លូវជា​តិលេខ៧ស្រុក​ស្នួលឃុបឃិត​ជាប្រព័ន្ធលោ​ក​ សេង ឈួន​ មេជញ្ជីង​ថ្លឹងរថយន្តទូទាំង​ប្រទេសរ​ក្សាភាពស្ងៀម​ស្ងាត់

​ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ដំឡូង​មី​ទៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ចំនួន​១៥​ម៉ឺន​រៀល​ជា​ថ្នូរ​មិនបាច់​ចូល​ថ្លឹង​។ ទន្ទឹមនឹងនេះ​គ្រប់​រថយន្ត​ដឹកទំនិញ ដឹក​កសិផល ទោះបី​មិន​ផ្ទុក​លើស​ទម្ងន់​ក៏ដោយ ក៏​លោក អ៊ុយ ហឿន និង​បក្ខពួក​តម្រូវ​ឲ្យ​បង់លុយ​ក្នុង​១​ជើង​២​ម៉ឺន​រៀល​ផងដែរ សម្រាប់​ថ្លៃ​បាយទឹក​របស់​ពួកគេ​។ បើតាម​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន

មន្ត្រីពុក​រលួយក្នុងខេ​ត្តកំពង់​ធំឃុបឃិតឲ្យ​បទល្មើសនេ​សាទប្រើ​ឧបករណ៍ខុ​សច្បា​ប់​លោក អេង ​ជាសាន ​អគ្គនាយ​ករដ្ឋបាលជល​ផលរក្សាភា​ពស្ងៀម​​ស្ងាត់

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​នៅ​តំបន់​ផាត់​សណ្ដាយ ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​។ ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បញ្ជាក់ថា នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ស្របច្បាប់​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ ត្រូវ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេល​ក្រុម​ជនល្ម

ឈ្មួញចា​ក់ដីលុបឆ្នេ​រសមុទ្រនៅ​ស្រុកស្ទឹងហា​វលោក គួច​ ចំរើន ​អភិបាលខេត្ត​ព្រះសី​ហនុ​និង​ប្រធាន​មន្ទីររ៉ែនិ​ងថាមពលខេត្តព្រះ​សីហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំ​គ្នាដេកលក់​ស្ងាត់​ឈឹង

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បាន​ប្រើ​គ្រឿងចក្រ​ប្រមាណ​ជាង​១០​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយដី​ឆ្នេរសមុទ្រ ហើយ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប មិន​ត្រឹមតែ​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​បាន​បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​នៅក្នុង​ភូមិ​១ ទៀតផង​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​នេះ អាង​មាន​ខ្នងបង្អែក​រឹងមាំ​។