Daily Archives: September 8, 2021

លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបានប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយអូរចំណារផ្លូវជាតិលេខបួនកំពុងល្បីល្បាញខាងពុករលួយ…!

ប្រភពស្និទ្ធនឹងលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក សា រ៉ាវុធ មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ ក្នុងមួយថ្ងៃៗមានរថយន្តទាំងធុនធំនិងធុនតូចរាប់រយរាប់ពាន់គ្រឿងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដូច្នេះលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ប្រមូលលុយបានមិនតិចនោះទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស

ប្រធានសាខាគយខេត្តស្វាយរៀង លោក ហេង សំបូរ បណ្តោយឲ្យលោក ឃុត សាលីន មេគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្ត

ខេត្តស្វាយរៀង៖ ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នោះឡើយ។ ផ្ទុយទៅវិញលោក ហេង សំបូរ កំពុងតែក្លាយជាបង្អែករឹងមាំរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ ដូច្នេះហើយទើបលោក ឃុត សាលីន នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដូចមុនដ…