មេឈ្មួ​ញជើ​ងចា​ស់ឈ្មោះ ​ធឹម លាង​ស្រេងដឹកឈើពីខេ​ត្តព្រះវិហារចូល​ក្រុងសៀម​រាបទាំ​ង​យប់ទាំ​ង​ថ្ងៃ

By | December 19, 2018

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប  បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង  គឺជា​ឈ្មួញ​ប្រមូល​ទិញ ​ឈើ​ពី​ខេត្តព្រះវិហារ  យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង ​សៀមរាប ច្រើន​ឆ្នាំ​មកហើយ​ ដោយ​គ្មាន​មន្ត្រីរដ្ឋ បាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្នុង​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ គឺ​ឈើ​ដែល​ប្រជាពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​ទទួលផល​ប្រយោជន៍​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ស្ទើរ​រាល់​យប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទេនោះ​គឺ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មិន​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​ពួកគាត់​តែង​ឃើញ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​ស្វាយ​លើ ជាប់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ នៅពេល​ប្រមូល​ទិញ​ស្តុក​ទុក​បាន​ច្រើន​ទើប​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ហើយ​ឈ្មោះ នៅ ចាន់​គាន និង​ឈ្មោះ ចេង ត្រូវជា​បងថ្លៃ​របស់​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង គឺជា​អ្នកប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តព្រះវិហារ​។ ចំណែក​នៅក្នុង​ក្រុង​សៀមរាប មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មាន​មេការ​ម្នាក់​ឈ្មោះ ពៅ គឺជា​អ្នកមើលការខុសត្រូវ​ទៅលើ​សកម្មភាព​លក់​ចែកចាយ​ឈើ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​យ៉ាង​រលូន​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *