លោក​​ អ៊ុយ​ ហឿន ​ប្រធានស្ថានី​យ៍ជញ្ជីងថឹ្លង​រថយន្តផ្លូវជាតិ​លេខ៧ស្រុកស្នួ​លឃុប​ឃិតឲ្យ​រថយន្តធំ​ៗផ្ទុកលើសទ​ម្ងន់បើកបរ​ឆ្លង​កា​ត់

By | December 12, 2019

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ រួចមក​គឺ​ពុំមាន​អ្វី​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ និង​បក្ខពួក​នៅតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ កំពុង​អនុវត្តន៍​តាម​គំរូ​របស់លោក ស្រេង ស្រស់

ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​មានការ​បើកដៃ​ពី​សំណាក់​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ផងដែរ​។ ចំណែក​លោក សេង ឈួន ដែលជា​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​ដដែល​។ មានការ​រិះគន់​ចំៗ​ថា លោក សាំង ប៊ុន​ថេ​ន ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​រំភើយ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​លោក សាំង ប៊ុន​ថេ​ន នៅតែ​បណ្ដោយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​លោក សាំង ប៊ុន​ថេ​ន កំពុង​យក​មេរៀន​របស់លោក ស្រេង ស្រស់ មក​អនុវត្តន៍​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ក៏ដូចជា​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​នៅក្នុង​ខេត្តក្រចេះ​។​

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឬ​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក អ៊ុយ ហឿន មិនអាច​តវ៉ា​បានឡើយ​។ ផ្ទុយទៅវិញ​លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​យ៉ាង​រំភើយ​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​បំផុត​។មានត

Leave a Reply

Your email address will not be published. Required fields are marked *