លោក​ គង់ ​មង្គល​ប្រធាន​សហគមបឹ​ងពារាំង​និងបក្ស​ពួកជិត២​០នាក់បានវា​យសម្លាប់​អ្នកកាសែ​តម្នាក់មិ​នបាន​សម្រេ​ចក្នុ​ងរឿ​ង​គំនុំ

By | January 27, 2019

នៅម៉ោង​ប្រហែល៧ល្ងាចថ្ងៃទី២៦ ខែ​មករាឆ្នាំ២០១៩ នៅចំនុចរោង​ក ណ្តាល​ដៃ​មនោ បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ  ក្រុង​សៀមរាប ​ មាន​ករណី​ចាប់​វា យសម្លាប់​​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោ ម​បីនាក់ ដែល​ជន​ដៃដល់ត្រូវ​បាន​គេ​ស្គា ល់ថា ជាបក្សពួក​របស់​លោក  គង់ មង្គ ល  ប្រធានសហគមបឹងពារាំង  ហើយ​ជាបញ្ជារបស់លោក  គង់ មង្គល  តែម្តង

អ្នក​កាសែត​ដែលត្រូវ​បាន​ជនដៃដល់​ជិត​២០នាក់​ចាប់គ្រៀកអូស​យក​ទៅ​វាសម្លាប់​នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស​ អាយុជាង៥០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប កាន់​កាត​កាសែត សមាគមអ្នក​សារព័ត៌​មាន​កម្ពុជា​ដើម្បីសេរីភាព។

សាក្សីបាន​ឃើញ​ហេតុការណ៍បាន​ប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅដល់កន្លែង​កើត​ហេតុ ហើយ​បាន​ដើរថត​យកសកម្ម​ភាពល្មើស​ច្បាប់មួយចំនួន និង​រូប​ភាព​នៅតំបន់​បឹង​ពា​រាំងដែលមាន​អាស័យដ្ឋាន​​ខាងលើ តែ​ប្រហែល​៣០នាទីក្រោយមក មានក្រុម​មនុស្ស​មួយ​ក្រុម​មានគ្នាជិត២០នាក់ត្រៀម​ហើយ​ជាស្រេច​ ដែលត្រូវ​បាន​​គេ​ស្គាល់ថា ជាកូន​ចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស​ លោក ស៊ីម ឈីវឈានពិសិដ្ឋ យក​ទៅវៃត្រង់ដំចំកណ្តាលមុខ ដើម​ទ្រូវ​ ពោះ និង​ទាត់ប្រដាប់ភេទ រហូត​ដល់សន្លប់។ បន្ទាប់​មកលោក គង់ មង្គល បាន​បញ្ជា​អោយ​កូន​ចៅរុញ​ឡាន​របស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុង​ព្រៃដើម្បីបំបាត់ភស្តុតាម និង​បញ្ជា​អោយ​កូន​ចៅ​​កាក់​ម៉ូតូ​អ្នក​កាសែតដែលរួម​ដំណើរ និង​ម៉ូតូខាងសហគមចុងឃ្នាស រុញ​ចូល​ក្នុង​ព្រៃ​ទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុន​ចុះ​ទៅកន្លែង​កើត​ហេតុ​ខាង​លើ​លោក​​បាន​រាយ​ការ​ជូន​មេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយ​និង​មេប៉ុស្តិ៍សង្កាត់​ចុង​ឃ្នាស និង​សហគ​ម​ចុង​ឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើប​សមត្ថ​កិច្ចទៅទាន់ពេល បាន​ជាលោក ស៊ីម ឈីវ​ឈានពិសិដ្ឋ អាច​នៅ​មាន​ជីវិត​នាំ​យក​ទៅស​ង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មាន​ខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការ​រំលោ​ភ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំ​បន់​ត្រី​ពង​កូន​របស់រដ្ឋ​ហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាច​មានលុយ ដែលមានការ​ឃុបឃិតពីអាជ្ញាធរដែនដី និង​មនុស្សមួយចំនួនទៀត។

សាក្សីម្នាក់បាន​ប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃ​នេះ​មាន​គេ​ប្រព្រឹត្ត​បទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយ​រៀប​គំ​រោង​សម្លាប់​តែ​ម្តង​ តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នក​សារព័ត៌មានដែលទៅជាមួយផង មាន​ខាង​សហគម​ចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ​អាច​នៅ​សល់ដង្ហើមចុងក្រោយមិនស្លាប់។

កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍​សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមាន​អ្នក​ណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។

រហូតមកដល់ពេលនេះ ក្រុម​ជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត​ មិន​ទាន់ត្រូវ​បាន​ចាប់ខ្លួននៅឡើយ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូម​សំនូមពរទៅ ខាង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និង​លោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើស​មក​ផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូម​អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និង​នៅក្រៅស្រុកជួយ​រកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​មន្រី្ត​បរិ​ស្ថាន​នៅ​ក្រ​សួង​បរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះ​ត្រង់ មិន​ស៊ីសំណូកសូកប៉ាន់ តែបន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​មន្ត្រីបរិស្ថាន​ខេត្ត​សៀម​រាប ​ទទួល​បន្ទុក​ខាង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅក្នុងខេត្តសៀមរាប មិន​បាន​មួយឆ្នាំផង ត្រូវបាន​ជនខិលខូច​រៀប​ចំ​គំរោង​ទំលាក់​កំហុសអោយរូប​លោក ផ្ទួនៗ ខណះ​ដែលលោក​បានចុះ​​ស្រាវ​ជ្រាវ និង​ចុះ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​ឈើ​នៅលើ​ខ្នង​ភ្នំគូលេន និង​បទ​ល្មើស​នេសាទ​នៅ​បឹង​ពា​រាំង​ ហើយរូបលោក​មិន​ព្រម​ទទួលសំណូកសូកប៉ានពីក្រុម​ទុច្ចរិតជន ធ្វើ​តាម​តែ​ផ្លូវ​ច្បាប់ ទើប​មានវាសនារហូតដល់ធ្វើ​ជាអ្នកកាសែតដូច​សព្វថ្ងៃនេះ  ព្រោះ​តែ​ការ​ឈឺ​ចាប់​រង​នូវ​អំ​ពើ​អយុ​ត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិន​អាចរស់នៅជាហ្វូងក្អែកបានទេ“៕ ដោយ៖ ផ្លុងរ៉េត

Leave a Reply

Your email address will not be published. Required fields are marked *