លោក​ ណុប សំអាន​ ប្រធានការិយា​ល័យគ​យច្រ​កទំ​នប់រលក​​ប្រព្រឹត្តអំពើ​ពុ​ករលួយ​មិ​ន​ញ​ញើ​តអង្គភា​​ពប្រឆាំ​​ងអំពើ​​ពុករ​លួ​យ

By | February 15, 2020

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ​ច្រកទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា​​ មួយរយៈចុងក្រោយនេះលោក ណុប សំអាន ប្រ​ធានកា​រិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗ​នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់​ពន្ធមិនគ្រ​ប់ និងទំនិញខុសច្បាប់ តាមច្រកទំនប់រលកយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ណុប សំអាន ប្រធាន​ការិយា​ល័យគយច្រកទំនប់រលក និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្រ​បសម្រួលពីសំ​ណាក់មន្ត្រីគយធំ​ៗក្នុងខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងចំណោម​ឈ្មួញនាំចូល​ទំនិញគេចព​ន្ធនិងប្រេង​សាំងគេចពន្ធ​តាមច្រកទំនប់រលក​ គឺឈ្មួញឈ្មោះ វិចិត្រ ធ្វើសកម្មភាពខ្លាំងក្លាជាងគេ ព្រោះអាងមា​នខ្នងបង្អែ​ករឹងមាំចាំ​​ជួយការ​ពារ។

មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ដោយ ក៏មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាក់ស្តែងលោក គុណ ញឹម អគ្គនាយ​កនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ហើយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រ​សួងសេដ្ឋ​កិច្ចនិងហិ​រញ្ញវត្ថុ ក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេ។​ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំ​ពើពុករលួយ ងាប់ត្រគាក​ស្តូក មិនចាត់វិធានការស៊ើ​បអង្កេត​ទៅលើរឿង​អាស្រូវច្រើនបែបច្រើ​នយ៉ាងរបស់លោក​ ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួក​ទាល់តែសោះ។

បើតាមឈ្មួញនិងអាជីវករមួយ​ចំនួនបានឲ្យដឹងថា​ បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ។ ផ្ទុយទៅវិញលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកឃុបឃិតឲ្យឈ្មួ​ញធំៗនាំចូ​​លទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ កាន់តែច្រើន​ឡើងៗធ្វើឲ្យរ​ដ្ឋខាតបង់ចំ​ណូលពន្ធយ៉ា​ងច្រើនក្នុងមួយខែៗ។ មជ្ឈដ្ឋាននានាបានលើកឡើងថា ប្រសិនបើគ្មានកា​រឃុបឃិតបើកដៃ​ពីមន្ត្រីគយធំៗនៅ​ខេត្តព្រះ​សីហនុ ​និងពីមន្ត្រីគ​យជាន់ខ្ពស់នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទេនោះគឺលោក ណុប សំអាន ប្រធានកា​រិយាល័យ​​គយច្រកទំនប់រលក មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ទើបលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទុកឲ្យលោក ណុប សំអាន ប្រធានការិយាល័​យគ​យច្រកទំ​នប់រលក បង្កើនសកម្មភាព​ពុករលួយយ៉ាងពេញបន្ទុក។មានត

Leave a Reply

Your email address will not be published. Required fields are marked *