លោក ជួប​ ចំរើន ​ប្រធានសាខា​គយខេត្តកំពង់ឆ្នាំ​ងមានជំនាញ​ខាងប្រមូលលុ​យតាមរ​បៀ​បពុករលួយលោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិ​ច្ចនិងហិរញ្ញវត្ថុ​គួរពិនិត្យឡើងវិញ​ជាប​ន្ទាន់

By | February 19, 2021

ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួនបានឲ្យដឹងថា​ ក្រោយពេលទទួលបាន តំណែង ជាប្រធាន សាខាគយខេត្តកំពង់ឆ្នាំង  កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០  គឺលោក ជួប ចំរើន មិនដែលចាត់វិធាន ការបង្ក្រាប​ក្រុម ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់និងទំនិញខុសច្បាប់ទាល់តែសោះ។​  ផ្ទុយទៅវិញលោក ជួប ចំរើន បានយកជំនាញខា ងពុករលួយកាលនៅធ្វើជាប្រធានសាខា គយខេត្តរតនគិរី​ មកអនុវត្តន៍ ក្នុងតួនាទីជា ប្រធានសាខា គយខេត្តកំពងឆ្នាំង យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា  ដោយសារអាងមានលោក គុណ  ញឹម អគ្គនាយកគយ ជាបង្អែកដ៏រឹមមាំទើបលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង មិនញញើតក្នុងកា របង្ក្រាបអំពើពុក រលួយហើយមិន ខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករ ដឹកជញ្ជូនទំនិញច្រក​ ព្រំដែនខ្មែរ-សៀមក្នុងខេត្តប៉ៃលិន​  ខេត្តបន្ទាយមានជ័យ ខេត្តបា ត់ដំបង​ ឆ្លងកាត់ផ្លូវជាតិលេខ៥​​  ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានលាតត្រដាង ជាបន្តបន្ទាប់នូវរឿង អាស្រូវពុករ លួយរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ។ ​ក្រុមឈ្មួញនិងក្រុមអាជីវករបាន ឲ្យដឹងថា ទោះបីពួ គគេដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង នោះទេ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង សាងភាពល្បី ល្បាញ ខាងពុករលួយយ៉ាងពេញបន្ទុក។

តាមការកត់សម្គាល់ពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលលោក ជួប ចំរើន ទទួលបានតំណែងជាប្រធានសាខាគយ ជំនួសលោក ហ៊ាល ទូច គឺគ្មានអ្វីខុសគ្នានោះទេ។ ដោយហេតុថា បច្ចុប្បន្នលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងអាជីវករតូចតាចតាមអំពើចិត្តហើយសម្រូលឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ចូលទៅរាជធានីភ្នំពេញ យ៉ាងពេញបន្ទុក។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួ ងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងបក្ខពួកកំពុង ប្រមូលលុយតា មរ​បៀបពុករលួយ។មានត

Leave a Reply

Your email address will not be published. Required fields are marked *