លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ

By | September 6, 2021

ខេត្តកំពង់ធំ៖ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដីទើប លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំ ហើយមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ស្ទើរក្លាយទៅជាក្រុមហ៊ុនអាជីវកម្មផ្តាច់មុខរបស់លោក អ៊ឹម សុឌីណា ផងដែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក​ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី គួរពិនិត្យឡើងវិញខ្លះផងព្រោះអំពើពុករលួយរបស់លោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ជារឿងមិនអាចបិទបាំងបានទេ។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតទៅលើអំពើពុករលួយរបស់លោក អ៊ឹម សុឌីណា និងបក្ខពួកនៅឡើយទេ។ ដូច្នេះហើយទើបលោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ នៅតែបណ្តោយឲ្យប្រធានការិយាល័យរៀបចំដែនដីក្នុងស្រុកស្ទោង និងបណ្តាស្រុកនានាធ្វើអ្វីៗតាមអំពើចិត្តដដែល។

ប្រភពដែលស្និទ្ធនឹងលោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងថា អំពើពុករលួយរបស់លោក អ៊ឹម សុឌីណា គឺមិនចាញ់អំពើពុករលួយរបស់លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងលោក ​នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នោះទេ។ ប៉ុន្តែលោក​ លៀម ប៊ុនរឿន និលោ​ក នួន ប៉ុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការតាមផ្លូវច្បាប់ រីឯលោក អ៊ឹម សុឌីណា​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការនៅឡើយទេ។ សូម្បីតែថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជាពិសេសលោ​ក ជា​ សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ទុកឲ្យលោក អ៊ឹម សុឌីណា ធ្វើអ្វីៗតាមអំពើចិត្ត។ (បឋម)

Leave a Reply

Your email address will not be published. Required fields are marked *