លោក ​កើត ដារ៉ាស៊ី​មេនគរបា​លអន្តោប្រវេ​សន៍ច្រកត្រ​ពាំងស្រែនិងប​ក្ខពួកពួត​ដៃគ្នា​ប្រ​ព្រឹត្តពំពើ​ពុក​រ​លួយផ្គើននឹ​ងបទប​ញ្ញាលោ​កហ៊ុន​​​ សែន

By | January 17, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​នៅក្នុង​ក្រសួងមហាផ្ទៃ​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​លោក កើត ដា​រ៉ាស៊ី កាន់តែ​បានចិត្ត​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក្ដី​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​តំណាង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កើត ដា​រ៉ាស៊ី បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ចំណែក​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ ក៏ត្រូវ​លោក កើត ដា​រ៉ាស៊ី គាប​យកលុយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ​។

តំណាង​ក្រុមហ៊ុន​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​មួយ​រថយន្ត​កុងតឺន័រ​ឬ​រថយន្ត​យី​ឌុប​ត្រូវ​បង់លុយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ពី​១៥០​ទៅ​២៥០​ដុល្លារ​ឬ​ឈានដល់​៣០០​ដុល្លារ​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​គាប​យកលុយ​លើ​តុ ក្រោម​តុ ពី​ឈ្មួញ​និង​ពី​ក្រុមអាជីវករ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ ធ្វើ​ឲ្យ​ឈ្មួញ​និង​ក្រុមអាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​។ ក្នុង​មួយថ្ងៃៗ​មាន​អាជីវករ​និង​ឈ្មួញ​នាំចូល​ទំនិញ​តាម​រថយន្ត​ធំៗ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ពី​៥០​គ្រឿង​ទៅ​៦០​គ្រឿង​ឬ​១០០​គ្រឿង ដូច្នេះ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​ក្បាល​រថយន្ត​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​បង្ហើប​ឲ្យ​ដឹងថា តាមរ​ថយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចូល​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ យ៉ាង​រាលដាល​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ផងដែរ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *