លោក ​សាំង ​ណនមេ​គយចល័តប​ង្កើតប៉ុស្ដិ៍ជជុះ​ចំណុចកូនដំ​រីខេត្តបន្ទា​យមា​នជ័យល្បី​ល្បាញ​ខាងពុករ​លួយជា​យូរឆ្នាំ​មកហើយធ្វើឲខាត​ចំណូលរ​ដ្ធយ៉ាងច្រើនស​ន្ធឹកស​ន្ធាប់?

By | December 31, 2018

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក សាំង ណន  មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ ជជុះ​ចំ​ណុប​ភូមិ​កូនដំរី កំពុង​បង្កើន​ សកម្មភាព​គាប​យកលុយ​ពី​ឈ្មួញ​តាម​តូច​តាម​ ធំ​ស្រេច​តែ​អំពើ​ចិត្ត​ របស់ខ្លួន​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ការដែល​លោក សាំង ណន និង​បក្ខពួក ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  គឺ​ដោយសា រ​មានការ​ឃុបឃិត ​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ  ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ​។ ទន្ទឹម នឹងនេះ​លោក សាំង ណន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រក​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ និង​ចេញទៅ​រាជធានី​ភ្នំពេញ  យ៉ាង​រលូន​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ចូលមក​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ចំណុច​កូនដំរី ផ្លូវជាតិ​លេខ​៥ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក សម្រាប់​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​នៅ​ចំណុច​ភូមិ​កូនដំរី​នោះទេ​។ ជាងនេះទៅទៀត​លុយ​ដែល​ឈ្មួញ​និង​ក្រុមអាជីវករ​បង់​ឲ្យ​លោក សាំង ណន និង​បក្ខពួក គឺ​មិនដែល​ទទួលបាន​វិក្កយបត្រ​ឬ​បង្កាន់ដៃ​ទាល់តែសោះ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា លុយ​ទាំងនោះ​ចូលទៅក្នុង​ហោប៉ៅ​លោក សាំង ណន និង​បក្ខពួក​យ៉ាង​ស្រួលៗ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត ឈរជើង​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត គឺ​លោក សាំង ណន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញ​លោក សាំង ណន មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​កំរោល​តែម្តង​។

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អំពាវនាវ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ជា​មេ​គយ​ធំ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​នៅ​ក្រុង​ប៉ោយប៉ែត ខ្លះ​ផង​។ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន ព្រមទាំង​បក្ខពួក​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ ហើយ​សូម្បីតែ​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក សាំង ណន ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​នោះដែរ​។(បឋមមានត)

Leave a Reply

Your email address will not be published. Required fields are marked *