លោក ​អ៊ុន បុត្ត​ អភិបាលស្រុ​កកំពង់ស្វា​យនិងលោ​ក ហេង ម​នោមេឃុំផា​ត់សណ្ដា​យ​ព្រមទាំងប​ក្ខពួកបានទ​ន្ទ្រានកាន់​កាប់ដី​ស្រែប្រាំង​យកធ្វើជាកម្ម​សិទ្ធិ

By | December 17, 2019

កាលពី​ថ្ងៃទី​១៣ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ​បាននាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ចំណុច​ដីស្រែប្រាំង​វាល​ស្រងែ ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្ដាយ ដើម្បី​ទាមទារ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា ដីស្រែប្រាំង​ក្នុង​តំបន់​៣ ទំហំ​ជាង​៤០០០​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល ចេញ​សេចក្ដីជូនដំណឹង​កាត់​ខ្វៀ​ល​ឲ្យ​ពួកគាត់​តាំងពី​ឆ្នាំ​២០១៤ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពួកគាត់​មិនទាន់​ទទួលបាន​ចំណែក​ដី​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ ព្រមទាំង​លោក ហេង មនោ មេឃុំ​ផាត់​សណ្ដាយ ព្រមទាំង​បក្ខពួក​បាន​ទន្ទ្រាន​កាន់កាប់​ដីស្រែប្រាំង​យក​ធ្វើជា​កម្មសិទ្ធិ​ជិត​២០០០​ហិកតា រួចទៅហើយ​។

​តាម​ការអះអាង​របស់​តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​នាង​សាវ បាន​ឲ្យ​ដឹងថា លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ ក៏ដូចជា​លោក ហេង មនោ មេឃុំ​ផាត់​សណ្ដាយ ព្រមទាំង​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ជលផល​ជាច្រើន​នាក់​ទន្ទ្រាន​កាន់កាប់​ដីស្រែប្រាំង​ជិត​២០០០​ហិកតា ដោយ​មិន​បែងចែក​ជូន​ប្រជាពលរដ្ឋ​ឡើយ​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​លោក អ៊ុន បុត្ត និង​លោក ហេង មនោ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។ តំណាង​ប្រជាពលរដ្ឋ​ដែល​ដឹកនាំ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវ​ទទួលបាន​ចំណែក​ដីស្រែប្រាំង​ក្នុង​មួយ​គ្រួសារ​ទំហំ​៥​ហិកតា ប៉ុន្តែ​មកទល់ពេលនេះ​លោក អ៊ុន បុត្ត និង​លោក ហេង មនោ បែងចែក​សម្រាប់តែ​បក្ខ​ពួកខ្លួន​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីស្រែប្រាំង​របស់​ពួកគាត់​ក្នុងភូមិ​ទួល​នាង​សាវ ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ហេង មនោ មេឃុំ​ផាត់​សណ្ដាយ និង​លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីស្រែប្រាំង​ក្នុង​តំបន់​៣​ទំហំ​ជាង​៤០០០​ហិកតា ដែល​រាជរដ្ឋាភិបាល​ចេញ​សេចក្ដីជូនដំណឹង​កាត់​ខ្វៀ​ល​ឲ្យ​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ​២០១៤​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​នាងស្វាយ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ពួកគាត់​មិន​បានទទួល​ដីស្រែប្រាំង​តាមរយៈ​ការបែងចែក​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​នោះទេ ហើយ​ផ្ទុយទៅវិញ​លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ និង​លោក ហេង មនោ មេឃុំ​ផាត់​សណ្ដាយ ព្រមទាំង​បក្ខពួក​ទន្ទ្រាន​យក​ដី​ប្រមាណ​២០០០​ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។​បឋម

Leave a Reply

Your email address will not be published. Required fields are marked *