ឧកញ៉ា​ តាំង​ អ៊ាង​ប្រើ​ឈ្មោះ​ខ្មោចក្រុ​មហ៊ុន ​MDS របស់ ​ទ្រី ភាពបំផ្លាញ​ព្រៃអភិរ​ក្សភ្នំសំកុ​សជិតរ​លាយ​ហើយ

By | January 23, 2019

ពោធិ៍សាត់​៖​ ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​  ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​វាលវែង ​ ​និង​ព្រៃ​អភិរក្ស​ជួរភ្នំ​ក្រវាញ​  ​ក្នុង​ស្រុក​ក្រវាញ ​ត្រូវ​មេ​ឧក្រិ ដ្ឋជន ​ព្រៃឈើ​ ​ដែល​មាន​ងារ​ជា​ឧក​​ញ៉ា​ឈ្មោះ​  ​តាំង​ ​អ៊ា​ង​ ​បាន​ឲ្យ​មេការ​របស់​ខ្លួន ​ប្រើ​មនុស្ស​រាប់​រយ​នាក់​  ​ចូល​ទៅ ​កាប់​បំផ្លាញ ​យ៉ាង​វិនាសកម្ម​ ​ដោយ​ជ្រក​ ក្រោម​ស្លាក​ក្រុមហ៊ុន​ ​MDS​  ​របស់​ឧកញ៉ា​ ​ទ្រី​ ​ភាព​ ​និង​បាន​ឃុបឃិត​ ពុករលួយ​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត​ ​និង​ថ្នាក់​ជាតិ​។​

មន្ត្រី​នគរបាល​ខេត្តពោធិ៍សាត់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​រយៈ​​ពេល​ជាង០១ខែ​មកនេះ​ ​សកម្មភាព​កាប់​ឈើ​នៅ​ក្ន​ង​តំបន់​អភិរក្ស​ដូច​រៀបរាប់​ខាងលើ​ ​ហាក់​មាន​ទ្រង់ទ្រាយ​ធំជាង​ឆ្នាំ​មុន​ៗ​ទៅទៀត​ ​ដោយ​ឃើញ​មាន​អ្នក​អា​ឈើ​រាប់​រយ​នាក់​ ​និង​គ្រឿង​​ចក្រ​ ​រថ​យន្ត​ប្រកុ​ង​ ​រថយន្ត​ច្នៃ​ជិត១០០​ ​គ្រឿង​ ​ហើយ​ ​ឧកញ៉ា​ ​តាំ​ ​អ៊ា​ង​ ​បាន​ប្រើ​មេ​កា​របស់​ខ្លួន​ពីរ​នាក់​ ​ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា​ ​ក្នុង​ក្រុមហ៊ុនMDS​។​

សេចក្តី​រាយការណ៍​បន្ត​ថា​ ​មេការ​ធំ​មា្នក់​ឈ្មោះ​ ​ង៉ូវ​ ​ទី​ ​ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា​ ​តាំ​ង ​អ៊ា​ង​ ​បានបង្កើតដេប៉ូ​យ៉ាង​ធំ​សម្បើម​ចាំ​ទិញ​ឈើ​ខុសច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS​ ​ស្ថិតនៅ​ឃុំ​អន្លង់រាប ​ស្រុក​វាលវែង​។​ឯ​មេការ​ធំ​ម្នាក់ទៀត​ឈ្មោះ​ ​លីម​ ​ជា​កូនប្រុស​បង្កើត​ឧកញ៉ា​ ​លាង​ ​ចាន់​មុនី​ ​ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃ​ ​ឈើ​ ​និង​ជា​មនុស្សជំនិត​របស់​ឧក​ញ៉ា​ទ្រី​ភាព​ ​បាន​យក​ទីតាំង​កែច្នៃ​ឈើ​យ៉ាង​ធំ​ ​ទល់មុខ​ក្រុមហ៊ុន​ ​MDS​ ​ដំណាក់សុក្រំ​ ​ស្ថិត​ក្នុង​ឃុំ​សំរោង​ ​ស្រុកក្រវាញ​ ​សម្រាប់​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​និង​ស្ទួច​ដាក់​រថយន្ត​វេ​អង​ ​ដឹក​ចេញទៅ​កាន់​ក្រុងភ្នំពេញ​។​
​ប្រភព​ខាងលើ​បន្ថែម​ថា​ ​មេ​ការ​ធំៗ​ទាំងពីរ​នាក់​ខាងលើ​ ​ចែក​តំបន់​គ្នា​ដើម្បី​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ ​ដោយ​លោក​ ​ង៉ូវ​ ​ទី​ ​ទទួល​ទិញ​ឈើ​ដែលគេ​កាប់​ពី​តំបន់​អភិរក្ស​ភ្នំ​សំ​កុស​ ​ចាប់ពី​ច្រក​អូរ​លាក់​មាស​ ​ច្រក​ពង​ពង់​ ​ច្រក​ស្ទឹង​តា​តាំង​ ​ច្រក​ក្រពើពីរ​ ​ច្រកភ្នំ​ទំព័រ​ ​និង​តំបន់​ភ្នំ​ ​១៥០០​។ ​ឯ​លោក​ ​លីម​ ​មាន​សិទ្ធិ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ដែលគេ​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរភ្នំ​ក្រវាញ​ ​ចាប់ពី​តំបន់​ខ្សាច់​ពូក​ ​ច្រក​ដា​ ​ច្រក​អំពិល​ ​ច្រក​រវៀង​ ​និង​ច្រក​អូរ​លាក់​មាស​។ ​ឈើ​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​ប្រមូល​ទិញ​ ​ដូចជា​ប្រភេទ​ឈើ​ប្រណីត​ប្រភេទ​ឈើរា​ជ​ថ្កុល​ ​ធ្នង់​ ​នាងនួន​ ​និង​ឈើ​អា​ប្រភេទ​លេខ២សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​។​

ប្រភព​ពី​ពលរដ្ឋ​ក្នុង​ឃុំ​សំរោង​បាន​ឲ្យដឹង​ថា​ ​ដោយសារតែ​អំណាច​ទឹកប្រាក់​របស់​ឧកញ៉ា​តាំង​ ​អ៊ា​ង​ ​មិន​តិច​ជាង៤សែន​ដុល្លារ​ក្នុង​មួយ​ខែ​យក​ទៅ​ញ៉ុកមាត់​ ​បិទ​ត្រចៀក​ ​បិទ​ភ្នែក​មន្ត្រី​ខ្មែរ​មួយចំនួន​ ​ដែល​លុះដោយ​អំពើថោកទាប​លោភ​ ​លន់​ចាប់តាំងពី​ថ្នាក់​ខេត្ត​ ​ក្រសួង​ពាក់ព័ន្ធ​និង​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ ​ល្មើស​ព្រៃឈើ​ផង​នោះ​ ​បាន​ធ្វើឲ្យ​មេ​ឈ្មួញ​តាំ​ ​អ៊ា​ង​ ​មានអំណាច​ធ្វើ​ព្យុះ​ ​ធ្វើ​ភ្លៀង​តាម​ទំនើង​ ​ចិត្ត​ ​ហ៊ាន​ដល់​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ ​ដើរចាប់​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​ដែល​រក​ស៊ី​ដឹកជញ្ជូន​ឈើ​លក្ខណៈ​គ្រួសារ​តាម​ម៉ូតូ​ ​រទេះ​ ​ក្របី​ ​ដែល​មិនព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។​ជាក់ស្តែង​ចាប់ពី​ថ្ងៃទី១០ខែធ្នូ​នេះ​ ​បាន​ផ្ទុះ​ការ​តវ៉ា​ពីសំណាក់​ប្រជាពលរដ្ឋ​ចំ​ ​នួន​ពីរ​លើក​ជាមួយ​សមត្ថកិច្ច​ជំនាញ​ ​ដោយ​ ​ក្រុម​ពលរដ្ឋ​ចោទ​ថា​ ​ជាម​ន្ត្រី​កញ្ជះ​សុី​ឈ្នួល​ដាច់​ ​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​ ​MDS​ ​របស់​ឧកញ៉ា​ ​តាំង​ ​អ៊ា​ង​។​

បើ​តាម​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ម្នាក់​ ​បាន​លួច​ខ្សិប​ប្រាប់ឲ្យដឹង​ថា​ ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុនMDS​ ​ឧកញ៉ា​ ​តាំង​ ​អ៊ា​ង​ ​បាន​ចំណាយ​លុយ​ប្រមាណ​ ​៣៥០ដុល្លារ​ក្នុង១ម៉ែត្រគូប​ ​បង់​ឲ្យ​ឧកញ៉ា​ ​ទ្រី​ ​ភាព​ ​ដោយមាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់​ ​ឈ្មោះ​ជីវ័ន្ត​ ​ហៅ​ពៅ​ ​ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹង​ជញ្ជូន​?។​ហើយ​ប្រភេទ​ឈើ​ប្រណីត​មួយចំនួន​ត្រូវ​បាន​គេ​ដឹកជញ្ជូន​យក​មក​ទុក​នៅក្នុង​ក្រុមហ៊ុន​ទី​ភាព​គ្រុប​ត្មាត​ពង​ ​និង​មួយចំនួន​ទៀត​ដឹក​យក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត​ ​នៅ​ក្រោយ​ទី​តាំ​រោងចក្រ​កាត់​ ​ដេរ៦ជាន់​ ​ផ្លូវ​វេ​ង​ស្រេង​ ​មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​បឋម

Leave a Reply

Your email address will not be published. Required fields are marked *